CamNews

កីឡាអន្តរជាតិ 

Mourinho ចំអកពាក្យសម្ដីទៅកាន់ Wenger ថា បើខ្លាំងមិនមែនត្រូវ Monaco ផ្ដួលបានក្នុងទឹកដីខ្លួនឯងឡើយ

ព័ត៌មានកីឡា៖ ក្រោយពីមានការប្រទាក់ទាញគ្នាជាសម្ដីបន្ដបន្ទាប់មក រវាងថ្នាក់ដឹកនាំក្រុមធំទាំងពីរ គឺ​លោក Jose Mourinho នឹង Arsene Wenger ក្រុមទាំងពីរនៅមិនទាន់ដឹងពីយុទ្ធសាស្រ្ដដៃគូរប្រកួត នៅ​ឡើយទេ ខណៈដែលអ្នកទាំងពីរនឹងជួបគ្នាម្ដងទៀតនៅថ្ងៃអាទិត្យសប្ដាហ៍នេះ ។​

ឆ្លងកាត់ការប្រកួតមួយរយៈកាលចុងក្រោយនេះ ក្រុមទាំងពីរដូចវាមានសន្ទុះ ខ្លាំងមិនចាញ់គ្នាប៉ុន្មានទេ ប៉ុន្ដែ​បើគិតទៅលើ ក្រុម Chelsea ដឹកនាំដោយលោក Mourinho ដូចជាមានប្រៀបច្រើនជាងបន្ដិច ពីព្រោះក្រុម​នេះ កំពុងតែមានពិន្ទុ លើស Arsenal របស់លោក Arsene Wenger ដល់ទៅ ១០ ពិន្ទុ ។ តែទោះបីជាយ៉ាងណា​ក៏​ដោយ លោក​ Wenger បានថ្លែងក្នុងសន្និសិត ការសែតកាលពីមុននេះ​បន្ដិចថា សម្រាប់យុទ្ធសាស្រ្ដ ដឹកនាំរបស់ Mourihno គ្មានអ្វីដែរត្រូវខ្លាចនោះទេ វាគឺងាយស្រួលក្នុងការការពារខ្លាំងណាស់​។​

លោក Jose Mourinho ក្រោយពីទទួលបានការបកស្រាយយ៉ាងនេះ​មក​ ក៏មិនបាននឹងថ្លែងអ្វីច្រើនដែរ​គ្រា​ន់​តែ​រំលឹកពីការបរាជ័យរបស់ Arsenal ដែលត្រូវ Monaco ទំលាក់ក្នុងព្រឹត្ដិការណ៍ Champions League តែប៉ុណ្ណោះ​ថា​ ប្រសិនបើងាយស្រួលមែន​ មិនមែន ត្រូវ Monaco ផ្ដួលបានត្រឹមពិន្ទុ ៣-១ ក្នុងទឹកដីរបស់ខ្លួននោះទេ​។ 

Mourinho បានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការប្រកួតមួយនេះ ប៉ុន្ដែទន្ទឹមនឹងការ ត្រៀមខ្លួនប្រយុទ្ធនេះ​ផង​​​ដែរ ក៏មានភាពរអាលចិត្ដបន្ដិចដែរ ជាមួយនឹងកីឡាករ Cesc Fabregas ដែលធ្លាប់ជាអតិតខ្សែបម្រើ​ Arsenal ហើយត្រូវផ្ទេរជើងចូលទៅកាន់ Barcelona និងផ្ទេរចេញពី Barcelona​ ចូលមកកាន់ Chelsea កាល​ពីឆ្នាំ​ ២០១៤ ។ តែលោក Mourihno បាននិយាយថា មិនមានអ្វីត្រូវព្រួយបារម្មណ៍នោះឡើយ ព្រោះ​គាត់នឹងដឹងពីតួនាទីរបស់គាត់ជាមិនខាន​។ 

ដោយ៖ អឿ អ៊ុយ

ប្រភព៖ ប៊ីប៊ីស៊ី


Tags: Sport News Arsenal Chelsea