អន្តរជាតិ ៖ បើតាមការអោយដឹងពីទំព័រសារព័ត៌មានបរទេស metro ដែលទើបតែបានចេញ
ផ្សាយកាលវេលារសៀល ម្សិលមិញនេះ បានបញ្ជាក់អោយដឹងថា បុរសជាប់គុក ជាជនជាតិអូ
ស្រ្តាលីមា្នក់ត្រូវបានរកអោយឃើញថា បានព្យាយាមហែកគុក ( រត់ចេញពីគុក ) តែមិនបានសំ
រេចនោះទេ ពោលគឺដោយសារតែមានរាង រាងធាត់បន្តិច ទើបជាប់គាំងទៅនឹងជញ្ជាំងមិនអាច
រើបំរាស់បានតែម្តង។
គួររំឭកផងដែរថា ករណីមួយនេះបានកើតឡើងនៅឯគុកមួយ នាក្រុង Goiania ប្រទេសប្រេ
ស៊ីល ។ ភ្លាមៗនោះ ក៏មានការអន្តរាគមន៍ពីសំណាក់ឆ្មាំគុក ដោយព្យាយាមទាញគាត់ចេញពី
ការជាប់គាំងនៅក្នុងជញ្ជាំងនោះ តែដោយសារតែមានការឈឺចាប់ទើបហៅភ្នាក់់ងារអន្តរាគមន៍
ខាងពន្លត់អគ្គីភ័យមកវាយបំបែកភ្នែកនៃជញ្ជាំងនោះ ទើបអាចយកគាត់ចេញបាន។
ដោយឡែក បើយោងតាមសម្តីលោកLieutenant Tiago Costa ដែលជាភ្នាក់ងារសង្រ្គោះបន្ទាន់
បាននិយាយបញ្ជាក់អោយដឹងថា មូលហេតុដែលធ្វើអោយបុគ្គលជាប់គុកម្នាក់នេះ បានជាប់គាំ
ងទៅនឹងជញ្ជាំង ក៏ដោយសារតែគេព្យាយាមរត់ចេញពីគុក ស្របពេលដែល ចន្លោះប្រហោង
នោះតូច និងរាងរបស់គាត់ រាងធាត់បន្តិចទៀតនោះ ក៏ធ្វើអោយជាប់គាំងតែម្តង។ បើនិយាយពី
អត្តសញ្ញាណបុរសហែកគុកម្នាក់នេះ មិនទាន់បានបញ្ជាក់ច្បាស់នៅឡើយទេ៕
ដោយ ៖ ពិសិដ្ឋ
ប្រភព ៖