CamNews

តារា 

ទីបំផុត!! លោក Sean Jindachot បានត្រលប់មកសម្តែងជាមួយអតីតមិត្តស្រី តារាសំណូមពរពីអ្នកគាំទ្រហើយ

តារាថៃ ៖ អតីតគូស្នេហ៍ដ៏ល្អែមផ្អែម នាង Esther Supreeleela និងលោក Sean Jindachot បានធ្វើឲ្យអ្នកទស្សនាមានការពេញចិត្តខ្លាំងណាស់ ក្រោយពីបានឃើញអ្នកទាំងវិលត្រលប់មកសម្តែងជាមួយគ្នាធម្មតាវិញ ថ្វីត្បិតតែចំណងស្នេហាត្រូវបានបញ្ចប់អស់រយៈពេលជាយូរណាស់មកហើយក៏ដោយចុះ ។ 

តារាសម្តែងរូបសង្ហា លោក Sean Jindachot និងនាង Esther Supreeleela បានវិលត្រលប់មកសម្តែងរឿងរួមគ្នាសារជាថ្មីម្តងទៀតដែលមានចំណងជើងថា "เงาอโศก" ដែលជាសាច់រឿងដ៍ល្អឯក និងធ្វើឲ្យទស្សនិកជនចង់តាមដានតែម្តង ។ 

សាច់រឿងដ៍អស្ចារ្យមួយនេះត្រូវបានធ្វើពិធីក្រុងពាលី កាលពីពេលថ្មីៗនេះ ដែលមានវត្តមានសម្តែងតារាសម្តែងល្បីយ៉ាងច្រើនកុះករតែម្តង ហើយនៅក្នុងនោះគេបានសង្កេតឃើញថា អតីតគូស្នេហ៍លោក លោក Sean Jindachot និងនាង Esther Supreeleela ហាក់បីដូចជាថតមានភាពស្និទ្ធស្នាលគ្នាសម្បើមណាស់ នៅក្នុងថ្ងៃក្រុងពាលីនោះ ៕














ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ kapook


Tags: Sean Jindachot Esthersupree