ព័ត៌មានអន្តរជាតិ ៖ វីដេអូខ្មាន់កាំភ្លើងប៉ងធ្វើអត្តឃាតមិនបានសម្រេច ទៅលើមេដឹកនាំមក
គណបក្សប្រឆាំងរបស់ប៊ុលហ្គារី លោក Ahmed Dogan ត្រូវបានថតជាប់ និង ផ្សាយភាយពា
សពេញអ៊ើនធើណេតបង្កជាភាពភ្ញាក់ផ្អើលស្របពេលដែលគាត់កំពុងតែធ្វើសន្និសិទកាសែត
អំឡុងពេលមានសមាជបក្ស ក្នុងក្រុង Sofia កាលពីថ្ងៃសៅរ៍កន្លងទៅ នេះបើតាមការអោយ
ដឹងពីទំព័រសារព័ត៌មានបរទេស Happening ដែលទើបតែបានចេញផ្សាយកាលពីម្សិលមិញ
នេះ។
គួរបញ្ជាក់ផងដែរថា បើយោងតាមសម្តីមន្រ្តីផ្លូវការម្នាក់ គឺលោក Tsvetan Tsvetanov បាន
បញ្ជាក់អោយដឹងថា ជនដៃដល់ ប៉ងធ្វើអត្តឃាតមេដឹកនាំរូបនេះ ដោយបាញ់ចំនួនពីរគ្រាប់
តែជាអកុសល ពេលចេញធ្វើសកម្មភាព ពោលគឺ ខណៈពេលដែលកំពុងភ្ជង់ក្បាល កាំភ្លើង
នោះបែរជាបាញ់មិនចេញទៅវិញ។ ភ្លាមៗនោះ ក៏មានការអន្តរាគមន៍ពីសំណាក់ភ្នាក់ងារសន្តិ
សុខ និងមន្រ្តីមួយចំនួនផ្សេងទៀត ដោយធ្វើការចាប់ជនជៃដល់ និងរងទារុណយ៉ាងទ្រមខ្លួន
ពីសំណាក់មន្រ្តីទាំងនោះ ។
លើសពីនេះទៅទៀត ប្រភពដដែលបន្ថែមថា ជនដៃដល់រូបនោះ មានវ័យ ២៥ ឆ្នាំ មកពី Bla-
ck Sea town ក្រុង Burgas ដែលជាទីក្រុងដ៏ធំទី៤ របស់ប៊ុលហ្គារី៕
ដោយ ៖ រិទ្ធី
ប្រភព ៖ Happening