*គ្រឿងផ្សំ:
ពងមាន់ ៦គ្រាប់
ទឹកត្រី ១ស្លាបព្រាកាហ្វេ
ទឹកស៊ីអ៊ីវ ២ស្លាបព្រាកាហ្វេ
ប្រេងខ្យង
ម្រេច កន្លះស្លាបព្រាកាហ្វេ
ទឹក ១០០ មីលីលីត្រ
បង្គារ ២ខាំ (ធ្វើឱ្យស្អាត ហាន់ល្អិតៗ) ឆាឬក៏ស្រុះ
មឹក ២ខាំ (ធ្វើឱ្យស្អាត ហាន់ល្អិតៗ) ឆាឬក៏ស្រុះ
ស្លឹកខ្ទឹម ៣០ក្រាម (ហាន់ខ្លីៗ)
ការ៉ុត ៥០ក្រាម (ហាន់ជាដុំល្អិតៗ)
ខ្ទឹមសបំពង
*របៀបធ្វើ:
គោះពងមាន់ដាក់ក្នុងចានធំមួយ រួចកូរឱ្យបែកសព្វល្អ សឹមដាក់ ម្រេច ទឹកត្រី ទឹកស៊ីអ៊ីវ និងទឹកកូរឱ្យសព្វ។ បន្ទាប់មកដាក់ ស្លឹកខ្ទឹម និងការ៉ុតកូរឱ្យសព្វ រួចចាក់ដាក់ក្នុងឆ្នាំងភ្លើងចំហ៊ុយ ក្រោយពីដាក់ក្នុងឆ្នាំងឆ្អិនល្អហើយ ដាក់សាច់បង្គា មឹក រោយខ្ទឹមសបំពងពីលើ ជាការស្រេច ៕
ដោយ៖ សារ៉ាត
ប្រភព៖ m4khmer