CamNews

សុខភាព 

អ្នកវិទ្យាសាស្ដ្រ​រកឃើញរបបអាហារ​ អាចជួយឱ្យមនុស្សមានអាយុវែង

នៅពេលគេនិយាយដល់របបអាហារត្រឹមត្រូវ មនុស្សជាច្រើននឹងស្រមៃដល់ការសម្រកទម្ងន់។
ប៉ុន្តែ អ្នកវិទ្យាសាស្ដ្រ​មួយក្រុម មកពីសកលវិទ្យាល័យ California ខាងត្បូង មិនយល់ឃើញដូច្នេះ
​ទេ។ ពួកគេយល់ថា​ របបអាហារត្រឹមត្រូវ អាចនឹងជួយ​ឱ្យមនុស្សមានអាយុវែងជាង បើធៀបនឹង
​មនុស្សដែលមានរបបអាហារមិនត្រឹមត្រូវ។

ក្រុមអ្នកវិទ្យាសាស្ដ្រ​ បានរកឃើញថា ការហូបអាហារតិច​ជាងធម្មតា ក្នុងរយៈពេល ៥ថ្ងៃ ជារៀង
រាល់ខែ អ្នកអាចនឹងពន្យាពេលនៃការវិវឌ្ឍទៅរកភាពចាស់ ទន្ទឹមនឹងការរារាំងការកើតជម្ងឺ​បេះដូង
ទឹកនោមផ្អែម និងមហារីក។ របបអាហារនេះ​មានឈ្មោះថា Fasting Mimicking Diet (FMD) (របប
តមអាហារក្លែងក្លាយ) ។

Peter Bowes អ្នកដែលបានចូលរួមក្នុងការសិក្សាស្រាវជ្រាវ​ បានឱ្យដឹងថា វាមិនមែនជារបប
អាហារ​សាមញ្ញនោះទេ។ វាដូចទៅនឹង​ “ការវិនិយោគ​សម្រាប់អនាគត”។ ការហូបអាហារតិច​ជាង
ធម្មតា ក្នុងរយៈពេល ៥ថ្ងៃ រៀងរាល់ខែ គឺនាំឱ្យអ្នកមានអាយុ កាន់តែវែង។

រូបមន្ត​នៃ “របបតមអាហារក្លែងក្លាយ” គឺសាមញ្ញ ៖ រៀងរាល់ខែ អ្នកត្រូវតែចំណាយពេល ៥ថ្ងៃ
ដើម្បីហូបអាហារតិចជាងធម្មតា។ គោលបំណងចុងក្រោយនោះគឺដើម្បីកាត់បន្ថយចំនួនកាឡូរី
ដែលនឹងបញ្ចូលទៅក្នុងរាងកាយ។

ការតមអាហារ​ត្រូវបានធ្វើជាពីរជំហាន ៖ ថ្ងៃដំបូង អ្នកនឹងត្រូវអនុញ្ញាតឱ្យហូបត្រឹមតែ ១.០៩០
​កាឡូរី។ ក្នុងនោះ គេយកកាឡូរី ១០% ពីប្រូតេអ៊ីន, ៥៦% ពីខ្លាញ់ និង ៣៤% ពីកាបូហាយប្រេត។

ចាប់ពីថ្ងៃទីពីរឡើងទៅ អ្នកនឹងត្រូវទទួលទានអាហារត្រឹមតែ ៧២៥កាឡូរី។​ក្នុងនោះ កាឡូរី ៩%
បានមកពី​ប្រូតេអ៊ិន, ៤៤% បានមកពីខ្លាញ់ និង ៤៧%​ បានមកពី​កាបូហាយត្រេត (​កាបូហាយ
ត្រេត មានប្រភពពីបន្លែ)។

ស្ដាប់ទៅដូចជាងាយស្រួលខ្លាំងណាស់ ប៉ុន្តែ Bowes ឱ្យដឹងថា ការអនុវត្តរយៈពេល ៥ថ្ងៃនេះ គឺ
ពិតជាមានការលំបាក សម្រាប់មនុស្សភាគច្រើន។ មនុស្សមួយចំនួនដែលបានចូលរួមក្នុងការ
សិក្សាស្រាវជ្រាវ ត្រូវទ្រាំនឹងស្ថានភាពបាត់បង់ជាតិទឹក និងអាការឈឺក្បាល ហើយពួកគេមាន
អារម្មណ៍ថា អស់ក​ម្លាំង ទន់ដៃទន់ជើង​ ស្មារតីចុះខ្សោយ។

ប៉ុន្តែ បន្ទាប់ពីបានឆ្លងកាត់ការតមអាហារ ៥ថ្ងៃ អ្នកអាច​វិលត្រឡប់មកហូបអាហារតាមធម្មតា។

សាស្ដ្រាចារ្យ Valter Longo មកពីសកលវិទ្យាល័យ California ខាងត្បូង នៃសហរដ្ឋអាមេរិក បាន
ធ្វើការសិក្សាស្រាវជ្រាវ​មួយ​ដែលមានរយៈពេល ៣​ខែ ទៅលើមនុស្សដែលបានធ្វើការ “តម
អាហារក្លែងក្លាយ”។ លទ្ធផលបានបង្ហាញថា ពួកគេបានឆ្លងកាត់នូវដំណាក់កាលដែលអ័រម៉ូនរីក
ចម្រើន​មួយប្រភេទត្រូវធ្លាក់ចុះ បណ្ដាលឱ្យអ៊ីនសួលីនធ្វើការល្អជាងមុន​ ជាកត្តា​មួយជួយឱ្យរាង
កាយគ្រប់គ្រងជាតិស្ករបានល្អជាងធម្មតា។

ផលប្រយោជន៍ផ្នែកសុខភាព​នេះត្រូវបានរក្សា​រហូតដល់​ចប់ការសិក្សាស្រាវជ្រាវ ហើយ​អ្នកដែល
បានចូលរួមក៏បានសម្រកទម្ងន់។ ដូច្នេះ​សាស្ដ្រាចារ្យ Longo រួមនឹងក្រុមការងារ​ជឿថា អ្នករាល់គ្នា
​ទទួលបានផលប្រយោជន៍ពី “របបតមអាហារក្លែងក្លាយ” ពី ៣ ទៅ ៤​លើក ក្នុងមួយឆ្នាំ។

ទោះជាយ៉ាងនេះក្ដី ដើម្បីបង្កើតជារបបអាហារដ៏ត្រឹមត្រូវ​ដើម្បីជួយពន្យាអាយុ​របស់មនុស្ស ក្រុម
អ្នកវិទ្យាសាស្ដ្រ ត្រូវការការសិក្សាស្រាវជ្រាវ និងការពិសោធឱ្យបានល្អិនល្អន់ជាងនេះ។ សង្ឃឹម
ថា ថ្ងៃអនគត អ្នកវិទ្យាសាស្ដ្រ​នឹងរកឃើញ​របបអាហារមួយ ជួយ​ឱ្យសុខភាពល្អ និងពន្យាបាន
នូវការវិវឌ្ឍទៅរកភាពចាស់​របស់មនុស្ស។

ប្រែសម្រួល ៖ បុត្រា


Tags: របបអាហារ អាយុវែង ពន្យាភាពចាស់