CamNews

ព័ត៌មានអន្តរជាតិ 

កក្រើក ថ្មយក្សទម្ងន់ធ្ងន់ (១២តោន) រមៀលទម្លុះផ្ទះ យ៉ាងកម្រោល

ព័ត៌មានអន្តរជាតិ  ៖  ថ្មយក្សទំងន់ធ្ងន់ (១២ តោន)   ត្រូវបានរកអោយឃើញថា  បានរមៀល
ទម្លុះផ្ទះស្រ្តីម្នាក់ ក្នុងរដ្ឋ California សហរដ្ឋអាមេរិក នេះបើតាមការអោយដឹងពីទំព័រសារព័ត៌មាន
បរទេស Happening ដែលទើបតែបានចេញផ្សាយកាលពីម្សិលមិញនេះ។

ទន្ទឹមនឹងនេះ ក៏មានការបកស្រាយពីសំណាក់មន្រ្តីផ្លូវការប្រចាំរដ្ឋមួយនេះផងដែរថា ថ្មយក្សទម្ង
ន់ធ្ងន់មួយនេះ ​​  ត្រូវរមៀលចេញពីការដ្ឋានកាលពីថ្ងៃព្រហស្បត្តិ៍កន្លងទៅ ស្របពេលដែលមាន
ភ្លៀងធ្លាក់ និង ខ្យល់ខ្លាំង ដែលក្រោយមក វារមៀលបានប្រមាណជាង ៣០០ ហ្វឺត ( 300 feet)
ទើបរមៀលទៅទម្លុះជញ្ជាំងផ្ទះ ស្រ្តីម្នាក់ ក្នុងរដ្ឋ California សហរដ្ឋអាមេរិកតែម្តង។

លើសពីនេះទៅទៀត  បើយោងតាមសម្តីស្ត្រីជនរងគ្រោះ  ឈ្មោះ  Janielle Gendelman បាននិ
យាយបញ្ជាក់អោយដឹងថា​ ដើមឡើយ គាត់បានឮសម្លេងបុកទង្គិចយ៉ាងខ្លាំង ស្របពេលដែលវា
បានធ្វើអោយផ្ទះទាំងមូលញ៉ាប់ញ័រក៏ដូចជារញ្ជូយផងដែរ។ភ្លាមៗនោះ អ្នកស្រីក៏បានស្ទុះរត់ទៅ
មើលទើបបានដឹងថា មានថ្មយក្សទម្ងន់ធ្ងន់មួយ បានរមៀលមកបុកជញ្ជាំងផ្ទះ ធ្វើអោយក្រហូង
យ៉ាងធំដូចគេចោះ តែទោះជាយ៉ាងណា វាមិនបានបណ្តាលអោយមនុស្សស្លាប់ ឬរងរបួសនោះ
ទេ គ្រាន់តែបានធ្វើអោយទ្រព្យសម្បត្តិមួយចំនួនត្រូវបានខូចខាតតែប៉ុណ្ណោះ។

លោកស្រី   Janielle Gendelman  រស់នៅផ្ទះតែឯង ស្របពេលដែលមានសត្វចិញ្ចឹមដល់ទៅ ៣
ក្យាលក្នុងនោះឆ្កែមួយក្បាល និងឆ្មាពីរក្បាល៕

ប្រភព ៖ Happening
ប្រភព ៖ ពិសិដ្ឋ


Tags: international news strange entertainment