ភ្នំពេញ៖ ទស្សនិកជន ធ្លាប់តែបានឃើញស្នាមញញឹម ភាពសប្បាយរីករាយ របស់អ្នកសិល្បៈ នៅលើឆាក ប៉ុន្តែទាក់ទងទៅនឹងជីវិតឯកជនវិញ វាហាក់មានទុក្ខសោក មិនចាញ់ជីវិតអ្នក ក្រៅរង្វង់សិល្បៈឡើយ ។ តួយ៉ាងដូចជា តារាសម្តែងអ្នកនាង ឆយី នាពេលកន្លងមកធ្លាប់ តែបញ្ចេញស្នាម ញញឹមស្រស់ស្អាត បង្ហាញវត្តមាន ចូលរួមកម្មវិធីសប្បាយៗ តែដោយឡែកពេលនេះ នាងបានសម្រក់ទឹកភ្នែក រៀបរាប់ពីអារម្មណ៍ ឈឺចាប់ ព្រោះតែអាណិតកូនស្រី របស់ខ្លួន ដែលកំពុងតែជួយសង្គ្រោះនៅក្នុងមន្ទីរពេទ្យ ។
ទោះបីជា តារាស្រី អ្នកនាង ឆយី សម្រាលបានកូនស្រី និងទទួលរងព្រនង់ នៃការរិះគន់ថា មានកូនឥតខាន់ស្លាក៏ដោយ តែនាងបានខំប្រឹងតស៊ូ មិនរាថយឡើយ ដោយសារតែនាងមានកំលាំងចិត្ត ពីកូនស្រីបណ្តូលចិត្ត ។តែអ្វីដែលធ្វើឲ្យបេះដូងនាង ខ្ទេចខ្ទាំនោះ គឺកូនស្រីរបស់នាង ក្រោយពីសម្រាលហើយ ហាក់ដូចជាមិនសូវរឹងមាំឡើយ ដោយថ្មីៗនេះ នាងបានទម្លាយ សារខូចចិត្តលាយឡំ នឹងទឹកភ្នែកថា «ម៉ាក់ទ្រាំលំបាក ឈឺចាប់គ្រប់បែបយ៉ាង....ទទួលបានគ្រប់បញ្ហា និងរាល់អ្វីៗដែលកើត .....ម៉ាក់សុំប្តូរតែម្យ៉ាងត្រឡប់មកវិញ....គឺសុំឲ្យកូន.. មានសុខភាពល្អរឹងមាំ....ឆាប់បានត្រឡប់ទៅផ្ទះយើងវិញណាកូន.... Mum....love you so much my life»។
ជាការពិតសម្រាប់អារម្មណ៍ ម្តាយគ្រប់ៗរូបពិតជា ពិបាកខ្លាំងណាស់ នៅពេលដែលកូនជាទីស្រលាញ់ មានសុខភាពមិនរឹងមាំ ឬក៏មានជំងឺឈឺថ្កាត់អ្វីមួយ ។ តួយ៉ាងដូចជា តារាស្រីរូបនេះ ដោយសារតែការឈឺចាប់ បានបង្ហាញអារម្មណ៍ពិតរបស់ខ្លួន ឲ្យអ្នកគាំទ្របានឃើញ លែងមានភាពខ្មាសអៀន ព្រោះតែកំលាំងចិត្តរបស់នាងតែម្នាក់ នៅមានសុខភាពមិនរឹងមាំ ហើយនាងក៏គ្មានស្វាមី ធ្វើជាខ្នងបង្អែកទៀត តើអារម្មណ៍មនុស្សស្រីម្នាក់ ដែលត្រូវតស៊ូគ្រប់យ៉ាង ដោយខ្លួនឯងមើលការខុសត្រូវ កូនហើយគ្មានស្វាមី វាឈឺចាប់ និងកណ្ដោចកណ្ដែងកម្រិតណា?
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល