CamNews

យល់ដឹង 

បញ្ហាដំណេក ជាមូលហេតុ ធ្វើឲ្យសក់ជ្រុះ

តើអ្នកដឹងទេថា បញ្ហាដំណេកអាចធ្វើឲ្យ សក់របស់អ្នកជ្រុះបាន? ការគេងគឺជាឱកាស ដើម្បី
ជួសជុល និងបណ្តុះកោសិកា ឡើងវិញរបស់សារពាង្គកាយ។

ប្រសិនបើអ្នកគេង មិនបានគ្រប់គ្រាន់នោះទេ សារពាង្គកាយរបស់យើង នឹងធ្វើការសំរាកមិន
គ្រប់គ្រាន់ ដែលជាហេតុធ្វើឲ្យសុខភាព របស់អ្នកមានសភាពទ្រុឌទ្រោម។ បញ្ហាមូយដែល
ទទួល បានឥទ្ធិពលពីបញ្ហាដំណេក គឺវាអាចធ្វើឲ្យសក់របស់អ្នកជ្រុះ។

ពួកគេមានអារម្មណ៍មិនល្អ និង គិតច្រើន នៅពេលដែលពួកគេគេង មិនបានគ្រប់គ្រាន់ ដែល
ជាហេតុធ្វើឲ្យសក់ជ្រុះ។ បញ្ហាមួយទៀតនៃ ការគេងមិនគ្រប់គ្រាន់ គឺធ្វើឲ្យអ្នកកើតជំងឺស្រ្តេស។

ដោយឡែក ជំងឺស្ត្រេសនេះ ក៏ជាមូលហេតុធ្វើឲ្យសក់ជ្រុះដែរ។ នៅពេលដែលអ្នកមាន ភាព
ស្មុគស្មាញច្រើន សក់របស់អ្នកជ្រុះយ៉ាង ងាយស្រួល ទោះបីជាអ្នក អង្គុយលេងក៏ជ្រុះដែរ។

កត្តា៤ យ៉ាងដែលជាឧបសគ្គ នៃការលូតលាស់របស់សក់ៈ
1) បញ្ហាសុខភាព
2) ការគេងមិនគ្រប់គ្រាន់
3) កង្វះអាហាររូបត្ថម្ភ
4) ការទទួលទានជាតិកាហ្វេអ៊ីន និង ជាតិនីកូទីនហួសបរិមាណកំណត់៕

Photo by LookingTODAY

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល

ពោធិ៍សាត់៖ រថយន្តក្រុង ដឹកអ្នកដំណើរ របស់ក្រុមហ៊ុន រិទ្ធមុនី បានបង្កគ្រោះថ្នាក់ ចរាចរណ៍ជាថ្មីទៀត ទៀតហើយ ដោយបានបើកបុក រថយន្តកាម៉ារី បាឡែន ពេញមួយទំហឹងបណ្តាលឲ្យ អ្នកបើករថយន្តកាម៉ារី បាឡែន ស្លាប់ភ្លាមៗ នៅកន្លែង កើតហេតុ កាលពីវេលាម៉ោង ១១៖៣០នាទី យប់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៣ ស្ថិតនៅលើកំណាត់ ផ្លូវជាតិលេខ៥ ក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់។

សមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះមានស្រុកកំណើតស្រុកព្រែកប្រសព ខេត្តក្រចេះ ។ សមត្ថកិច្ច បានបន្តថា មុនពេលកើតហេតុ ខណៈជនរងគ្រោះ បានបើករថយន្ត តែម្នាក់ឯង តាមបណ្តោយផ្លូវជាតិលេខ៥ ពីជើងទៅត្បូង ពោលចេញមកពី ខេត្តពោធិ៍សាត់ឆ្ពោះ មករាជធានីភ្នំពេញ ស្រាប់តែដល់ ចំណុចកើតហេតុ ក៏ត្រូវរថយន្តក្រុង របស់ក្រុមហ៊ុន រិទ្ធមុនី បើកបុកពេញមួយទំហឹងបណ្តាលឲ្យអ្នកបើក រថយន្តគាបជាប់ ស្លាប់តែម្តង។

ក្រោយកើតហេតុ ទាំងរថយន្តបង្ក របស់ក្រុមហ៊ុន រិទ្ធមុនី និងរថយន្តជនរងគ្រោះ ត្រូវសមត្ថកិច្ច យកទៅរក្សាទុក ដើម្បីរង់ចាំការដោះសា្រយបន្តទៀត៕

- See more at: http://www.dap-news.com/2011-06-14-02-39-55/65873-2013-06-12-03-03-46.html#sthash.Uzxc4YXl.dpuf

Tags: lifetsyle knowledge គួរយល់ដឹង