រុស្ស៊ី៖ តាមការអោយដឹងពីក្រុមអ្នកស្រាវជ្រាវផ្នែកអភិរក្សសត្វ ក្នុងប្រទេសរុស្ស៊ីកាលពីពេល
ថ្មីៗនេះថា ផ្សោតសមុទ្រ ដែលមានមាឌធំ និងមានលក្ចណៈខុសប្លែកពីគេ ត្រូវរកឃើញមាន
នៅក្នុងសួនសត្វមួយ កន្លែងក្នុងប្រទេសរុស្ស៊ី។
លោកស្រី Dyna ក្រុមអ្នកឃ្លាំមើលសត្វព្រៃ និងក្នុងទឹកបានអោយដឹងថា ផ្សោតសមុទ្រ ដែល
មានរូបរាងធំនេះ ត្រូវបានគេជួបប្រទះក្នុងសួនសត្វ Hegenbeck Zoo ជិតទីក្រុងមូស្កូ នៃប្រ
ទេសរុស្ស៊ី។
ក្រុមអ្នកធ្វើការក្នុងសួនសត្វបានអោយដឹងថា សត្វផ្សោតសមុទ្រនេះ គឺមានមុខមាត់ចម្លែក
និងមានទម្ងន់ដល់ទៅ 1678 គីឡូក្រាមឯណ្ណោះ ហើយជាពិសេស ភាគច្រើននៃសត្វនេះ គឺ
ត្រូវបានបង្កាត់ពូជមកពីប្រទេសអាឡឺម៉ង់។ ទោះបីជាយ៉ាងណាក៏ដោយ គេនឹងខិតខំអភិរក្ស
សត្វនេះ អោយបានគង់វង្ស សម្រាប់មនុស្សជំនាន់ក្រោយ បានឃើញផងដែរ៕
ដោយ៖ ណារិន្ទ
ប្រភព៖ dailymail