ព័ត៌មានកីឡា៖ ថ្នាក់ដឹកនាំក្លឹប Arsenal ដែលកំពុងតែស្ថិតក្នុងចំណុចកណ្ដាលនៃទីផ្សារកីឡាករ ខ្សែប្រយុទ្ធ នៅពេលនេះ បានចាប់អារម្មណ៍នឹងខ្សែប្រយុទ្ធក្លឹប Bayern Munich ម្នាក់ទៀតហើយ ក្រោយពីឱកាស ទីផ្សារខ្សែប្រយុទ្ធ Real Madrid ត្រូវធ្លាក់ក្ដីសង្ឃឹម ។
លោក Arsene Wenger បានចាប់អារម្មណ៍នឹងជើងប្រយុទ្ធរបស់ក្លឹប Bayern Munich ម្នាក់ទៀតឈ្មោះថា Robert Lewandowski ក្រោយពីក្ដីសង្ឃឹម ប៉ុនប៉ងកីឡាករ Karim Benzema ត្រូវធ្លាក់ចុះ។ Wenger មានបំណងចាយលុយ លើកីឡាករប្រយុទ្ធរូបនេះ រហូតដល់ទៅ ៣៥ លានផោន ដោយគ្រោងនឹងសម្រេចក្នុងរដូវកាលនេះតែម្ដង។ ខ្សែប្រយុទ្ធ វ័យ ២៧ឆ្នាំ រូបនេះ បានប្ដូរចូលក្នុងទឹកដីក្លឹប របស់ អាល្លឺម៉ង់កាលពីឆ្នាំ ២០១៣ ហើយជាប់ កុងត្រារហូតដល់ទៅ ៥ឆ្នាំ។
យោងតាមការចុះផ្សាយរបស់គេហទំព័របានបន្ដឲ្យដឹងថា Arsenal អស់សង្ឃឹមនឹងទីផ្សារកីឡាករ ខ្សែប្រយុទ្ធ របស់ក្លឹប Real Madrid គឺគីឡាករ Karim Benzema ហើយមានបំណងងាកទៅរកខ្សែប្រយុទ្ធថ្មីនេះតែម្ដង ។
លោក Arsene Wenger បានអះអាងឲ្យដឹងថា Robert Lewandowski គឺជាជម្រើសទី ២ បន្ទាប់ពី Benzema ប៉ុន្ដែជាហាក់បីដូចជាមានភាព ពិបាកបន្ដិចហើយ សម្រាប់ទីផ្សារកីឡាករម្នាក់នេះ ដើម្បីទិញចូលក្នុងក្លឹប។
គូសបញ្ជាក់ផងដែរថា ខ្សែប្រយុទ្ធរូបនេះ ត្រូវបានទទួលការឧទ្ទេសនាមពីភ្នាក់ងារកីឡាករម្នាក់ ឈ្មោះ Cezary Kucharski ថាជាខ្សែប្រយុទ្ធដ៏ឆ្នើមប្រចាំក្លឹប ដែលអាចមានសមត្ថភាព ហ៊ានធានាបានថា អាចរកគ្រាប់បាល់ជូន ក្រុមរហូតដល់ទៅយ៉ាងតិច ៣០ ក្នុងមួយរដួវកាល ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ dailystar.co.uk