ព័ត៌មានអន្តរជាតិ ៖ ស្រ្តីជាម្តាយម្នាក់ មកពីរដ្ឋ Idaho សហរដ្ឋអាមេរិក បានស្លាប់ បាត់បង់ ជីវិតយ៉ាង អណោចអធម ក្រោយត្រូវបាញ់សម្លាប់ ដោយអចេតនា ពីសំណាក់កូនប្រុសតូចវ័យទើបតែ ២ ឆ្នាំរបស់ លោកស្រី បន្ទាប់ពីគេបានប្រទះឃើញ កាំភ្លើងមួយដើម នៅក្នុងកាបូបដៃ ស្រ្តីជាម្តាយ ។
ប្រភពសារព័ត៌មាន ពីទំព័រ ប៊ីប៊ីស៊ី អោយដឹងថា ស្រ្តីជាម្តាយខាងលើរូបនេះ បានស្លាប់បាត់បង់ជីវិតក្នុង ហេតុការណ៍គ្រោះថ្នាក់ ចៃដន្យមិនគួរអោយជឿ នៅក្នុងផ្សារទំនើប Wal-Mart ក្នុងរដ្ឋ Idaho សហរដ្ឋ អាមេរិក ។ អ្នកនាំពាក្យ សមត្ថកិច្ច ប្រចាំតំបន់ អះអាងអោយដឹងថា ស្រ្តីជាម្តាយ បាន ដើរផ្សារជាមួយ នឹងវត្តមានកូនៗរបស់ខ្លួនជាច្រើននាក់ អំឡុងពេល កើតហេតុនោះ ។ បន្ថែមពីលើនេះ មន្រ្តីផ្លូវការ បំភ្លឺ អោយដឹងថា លោកស្រី បានលាក់បាំងនូវលិខិត អនុញ្ញាត ក្នុង ការប្រើប្រាស់អាវុធ ដោយឡែក អត្ត សញ្ញាណលោកស្រី ពុំទាន់បញ្ជាក់អោយដឹងនៅឡើយទេ ។
ភ្លាមៗនោះ ក្រុមសមត្ថកិច្ចពាក់ព័ន្ធ បានចុះទៅដល់កន្លែងកើតហេតុ និង បាន បិទផ្សារទំនើបខាងលើ ជាបណ្តោះអាសន្ន ស្របពេលដែល សាក្សីរស់ បានឃើញហេតុការណ៍ ផ្ទាល់ ភ្នែក និងខ្សែអាថ៍វីដេអូ ថតបានតាមរយៈកាម៉េរ៉ាសុវត្ថិភាពនោះ និងជួយសម្រួលដល់ការងារ មន្រ្តីពាក់ព័ន្ធក្នុងការកំណត់បាន ថាតើ ជាគ្រោះថ្នាក់ចៃដន្យ ឬក៏យ៉ាងណា ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី