សិង្ហបុរី៖ ហេតុការណ៍ដ៏រន្ធត់មួយបានកើតឡើង នៅប្រទេសសិង្ហបុរី គឺបុរសវ័យក្មេងម្នាក់បានស្លាប់ យ៉ាងអណោចអធម ខណៈពេល ដែលគេកំពុងងូតទឹកប្រលែងលេង ជាមួយមិត្តស្រី ក៏ស្រាប់តែរអិលដួលមកប៉ះនឹងផ្ទាំងកញ្ចក់ទ្វារបែកខ្ចាយ បណ្តាលឲ្យឆូតចំកញ្ចឹង.ក និងក្បាលរបស់គាត់ហូរឈាមសស្រាក់មើលទៅគួរឲ្យញញើត ។
ប៉ូលិសនិយាយថា នៅថ្ងៃកើតហេតុ បុរសរងគ្រោះដែលមានអាយុ២៤ឆ្នាំឈ្មោះ Sebastian Wong Yu Lun កំពុងងូត ទឹកផ្កាឈូកជាមួយមិត្តស្រីប្រមាណជាម៉ោង៧ និង៣០នាទីព្រឹក បន្ទាប់ពីស្នាក់នៅជាមួយគ្នាពេញមួយយប់នៅឯអាគារ ស្នាក់នៅរបស់នារីជាមិត្តស្រី ស្ថិតនៅតំបន់ Teban Gardens ។
មិត្តស្រីរបស់ Lun មិនត្រូវបានប្រាប់ឈ្មោះឲ្យដឹងទេ ហើយពេលកើតហេតុការណ៍ដ៏អកុសលនេះ នាងព្យាយាមទាញ ក្បាលមិត្តប្រុសដែលជាប់នឹងទ្វារកញ្ចក់នោះចេញដោយយកកន្សែងពោះគោរុំក្បាល និងកឲ្យមិត្តប្រុសព្រោះឈាមហូរ ខ្លាំងពេក រីឯប្អូនស្រីនារីនោះបានឮសំឡេងកញ្ចក់បែក ក៏ស្ទុះមកមើល ហើយនាងក៏ប្រញាប់រាយការណ៍ទៅប៉ូលិស ភ្លាមដែរ ។
ប្រហែលជា៥នាទីក្រោយមក Lun ក៏សន្លប់ ហើយរថយន្តសង្គ្រោះមកដល់នាំគាត់ទៅមន្ទីរពេទ្យ ប៉ុន្តែទម្រាំទៅដល់គេបានស្លាប់បាត់ទៅហើយ ដោយសាររបួសធ្ងន់ធ្ងរពេក ៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល