CamNews

តារា 

យ៉ុង ចាន់កណ្ណិកា ចូលរោងជ័យ បញ្ចប់ភាពក្រមុំថ្ងៃនេះ (Video Inside)

ភ្នំពេញ៖ តារាចម្រៀងល្បីឈ្មោះបង្គួរ នាង យ៉ុង ចាន់កណ្ណិកា បន្ទាប់ពីភ្ជាប់ពាក្យជាមួយបុរស កំពូលស្នេហ៍អស់រយៈ ពេលជាងមួយឆ្នាំមកនោះ នៅពេលនេះនាង បានសម្រេចចិត្តចូលរោងជ័យបន្លឺឃ្មោះការ ក្រាបក្បាលដល់កន្ទេល រៀបអាពាហ៍ពិពាហ៍ ជាផ្លូវការហើយ នៅថ្ងៃទី៣១ខែតុលាឆ្នាំ២០១៤ នេះដោយមានការចូលរួមពីសំណាក់ចាស់ទុំ ទាំងសងខាង និង ញាតិ មិត្តព្រមទាំងភ្ញៀវកិត្តិយសជិតឆ្ងាយ ជាច្រើននាក់។

គេចាំបានថា តារាចម្រៀងសំនៀងស្រួយស្រែះ ដូចសារិកានាង យ៉ុង ចាន់កណ្ណិកា បានសម្រេចចិត្តភ្ជាប់ពាក្យ ជាផ្លូវ ការយ៉ាងរីករាយ ជាមួយនឹងបុរសក្រៅ សង្គមសិល្បៈ លោក ចាន់ ចំណាន កាលពីដើមខែវិច្ឆិកា ឆ្នាំ២០១៣ តែប៉ុន្មានខែ ក្រោយពេលដែលតារារូបនេះ បានបរាជ័យស្នេហា ជាមួយនឹង បុរសអាណិកជនបារាំង វ័យក្មេងនោះ។

កញ្ញា យ៉ុង ចាន់កណ្ណិកា ធ្លាប់បាននិយាយប្រាប់ ឱ្យដឹងថា សម្រាប់ពិធីមង្គលការ របស់នាងនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ ២០១៤នេះ គឺរៀបចំឡើង នៅមហោស្រពចេនឡាហើយ បានហៅភ្ញៀវ និងមិត្តភក្តិអ្នកសិល្បៈ ចូលរួមប្រមាណជិត១០០តុ ដែលក្នុងនោះភាគច្រើន ជាអ្នកសិល្បៈ។ តែយ៉ាងណាមិញ គេក៏នៅមិនទាន់ដឹងទេថា ពិធីមង្គលការរបស់នាង នៅល្ងាចនេះ និងមានភ្ញៀវចូលរួមគ្រប់ចំនួន ឬមួយយ៉ាងណានៅឡើយទេ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh