CamNews

តារា 

James Jirayu សប្បាយចិត្តខ្លាំងពេលបានសម្តែងជាមួយនិងនាង Toey ជាថ្មីម្តងទៀត តែទាស់រឿងមួយ!!

ថៃ ៖ នៅពេលដែលមិនទាន់ប្រកាសថាមានសង្សារ លោក James Jirayu បានបង្ហើបប្រាប់ថា ខ្លួនបានលួចចាប់អារម្មណ៍ជាមួយនិងនាង Toey Jarinporn Joonkiat ដោយសារតែនាងជាមនុស្សម្នាក់ដែលមានមន្តស្នេហ៍ ព្រមទាំងនៅក្បែរហើយមានក្តីសុខ ។ 

តែមួយរយៈចុងក្រោយនេះ នាង Toey Jarinporn Joonkiat បានបើកចំហរទំនាក់ទំនងស្នេហាជាមួយនិងលោក Alek Teeradetch ទើបធ្វើឲ្យលោក James Jirayu​ ខកចិត្តជាខ្លាំង ។ 

-នៅចាំអីទៀត ទទួលបានការបញ្ចុះតម្លៃដល់ទៅ ៥០ ភាគរយ ពីការចុះផ្សាយពាណិជ្ជកម្ម នៅគេហទំព័រ ខេមញ៉ូវ!!

យោងតាមប្រភពផ្លូវការមួយរបស់ប្រទេសថៃបានឲ្យដឹងថា លោក James Jirayu សប្បាយចិត្តខ្លាំងពេលបានសម្តែងជាមួយនិងនាង Toey ជាថ្មីម្តងទៀត តែទាស់រឿងមួយព្រោះពេលនេះទាំង លោក James និងនាង Toey សុទ្ធតែមានម្ចាស់ចិត្តរៀងៗខ្លួន ។ 

ទោះបីជាមិនអាចបង្ហើបថា មិត្តស្រីជាអ្នកណាក៏ពិតមែន ប៉ុន្តែលោក James Jirayu ធ្លាប់បានប្រាប់អ្នកកាសែតថា ខ្លួនមានមិត្តស្រីរួចហើយ ។ ចំនែកឯរឿងថ្មីដែលសម្តែងជាមួយនិង នាង Toey មិនទាន់ដឹងចំណងជើងនៅឡើយទេ ៕

លោក James Jirayu និងនាង Toey Jarinporn

នាង Toey Jarinporn Joonkiat និងមិត្តប្រុសរបស់គាត់គឺលោក Alek Teeradetch

ប្រែសម្រួល​ ៖ គន្ធា

ប្រភព ៖ kapook


Tags: Toey Jarinporn Joonkiat James Jirayu Alek Teeradetch