ភ្នំពេញ៖ ស្របពេលដែលឱកាស ចេញទៅច្រៀង-សម្តែង លើទឹកដីប្រទេសកាណាដា របស់នាង ឃិត សំម៉ាលីស កាន់តែរំកិត ឈានចូលមកជិតដល់ ក្នុងពេលដ៏ឆាប់ៗខាងមុខនេះ ត្រូវបានប្រភពបង្ហើបឱ្យ ដឹងមកថា តារាចម្រៀង ឃិត សំម៉ាលិស មិនត្រឹមតែមានឈ្មោះល្បី នៅក្នុងស្រុកខ្មែរប៉ុណ្ណោះទេ គឺនាងក៏ ជាតារាស្រីមួយរូបលេចប្រជាប្រិយ ភាព និងទទួលបានការគាំទ្រយ៉ាងច្រើនផងដែរ ពីសំណាក់ ខ្មែររស់នៅក្រៅប្រទេស។
ចំពោះការចេញទៅ បង្ហាញសមត្ថភាព ជាលើកដំបូងលើទឹកដីប្រទេសកាណាដា របស់នាង ឃិត សំម៉ា លិស នេះហើយទើបធ្វើឱ្យមហាជន ជាអ្នកគាំទ្រដែលជាអាណិកជនខ្មែរ រស់នៅទីនោះទាំងប្រុស -ស្រី មានអារម្មណ៍រំជើបរំជួល ទន្ទឹងរង់ចាំមើលការបង្ហាញ វត្តមានរបស់តារាស្រីរូបនេះ នៅលើដែនដីប្រទេសកាណាដា នាអំឡុងចុងឆ្នាំនេះ។
បើផ្អែកតាមប្រភព ពីអ្នករស់នៅប្រទេសកាណាដា បានប្រាប់គេហទំព័រ LookingTODAY ឱ្យដឹងតាមរយៈសាអេឡិច ត្រូនិចមកថា ឃិត សំម៉ាលិស ជាតារាសិចស៊ីរបស់ខ្មែរមួយដួង ដែលមានរូបស ម្រស់ស្រស់ស្អាត ហើយថែមទាំង មានសមត្ថភាព និងទេព្យកោសល្យ សម្តែង-ច្រៀង បានល្អទៀតផង។ ម្យ៉ាងទៀត បច្ចុប្បន្ននេះ នាងក៏ត្រូវបានក្រុមកន្លង់បុរសៗ នៅកាណាដា មិនតិចអ្នកនោះទេ ដែលប្រាថ្នា ប៉ងចង់ បានបេះដួងរបស់នាង ធ្វើជាគូគ្រងថ្ងៃអនាគត។
ប្រភពបាន ឱ្យដឹងបន្តទៀតថា ក្រោយពីមានព័ត៌មាន អំពីដំណើរឆ្លងទ្វីប របស់នាង ឃិត សំម៉ាលិស ទៅច្រៀង-សម្តែងលើដែនដីប្រទេសកាណាដា នាអំឡុងពេលដ៏ខ្លីខាងមុខ បានធ្វើឱ្យប្រជាពលរដ្ឋ អាណិកជនខ្មែរ រស់នៅទីនោះ ស្ទើរគ្រប់វ័យមិនថា ប្រុសឬស្រីនោះឡើយ គឺមានបំណង រង់ចាំទទួលស្វាគមន៍ ចំពោះការបង្ហាញវត្តមាន របស់តារាស្រីរូបនេះ ទាំងអារម្មណ៍សប្បាយ។
មិនត្រឹមតែប៉ុណ្ណោះ បច្ចុប្បន្នក៏កំពុងតែមាន ក្រុមកន្លង់ជាបុរសៗ សម្បូទ្រព្យច្រើននាក់ អន្ទះសារ ចាំមើលការបង្ហាញរាងព្រមជាមួយការបញ្ចេញ សម្រស់ស្រស់សោភា ដ៏សែនទាក់ទាញ របស់តារាស្រី ឃិត សំម៉ាលិស នៅលើទឹកដីប្រ ទេសកាណាដា យ៉ាងប្រសាចទៀតផង។ នេះបើតាមការបញ្ជាក់ ពីប្រភពខាងលើ។ ទោះបីជាយ៉ាងណាក្តី ប្រភពខាងលើបានបន្ថែមទៀតថា នេះគឹជាឱកាសមួយ ដ៏ល្អបំផុតសម្រាប់ ការកើបលុយ ពីប្រទេសកាណាដា តាមរយៈការសម្តែង និងច្រៀង។ មិនតែប៉ុណ្ណោះ នេះក៏ជាឱកាសថ្មី មួយទៀត សម្រាប់ការសម្លឹងមើល បុរសល្អទុកជាគូអនាគត។
យ៉ាងណាមិញ នៅរសៀលថ្ងៃទី ១៥ខែមិថុនា ឆ្នាំ២០១៥នេះ គេហទំព័រ LookingTODAY មិនទាន់ អាចសុំការបកស្រាយ និងចំណាប់អារម្មណ៍បន្ថែមពី កញ្ញា ឃិត សំម៉ាលិស បានទេជុំវិញគម្រោង នៃការចេញទៅចម្រៀង និង សម្តែងនៅលើដែនដី ប្រទេសកាណាដានា ពេលខាងមុខនេះ៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល