CamNews

ព័ត៌មានអន្តរជាតិ 

បុរសថ្លង់ម្នាក់ រងរបួសជាទម្ងន់ ក្រោយពេលចាក់ជាច្រើនកាំបិទ

ព័ត៌មានអន្តរជាតិ ៖ បើតាមការអោយដឹងពីទំព័រសារព័ត៌មានបរទេស Happening ដែលទើប
តែបានចេញផ្សាយកាលពីពេលកន្លងទៅនេះ បានបញ្ជាក់អោយដឹងថា  បុរសថ្លង់ម្នាក់ត្រូវបាន
រកអោយឃើញថា  រងរបួសជាទម្ងន់   បន្ទាប់ពីមានការវាយប្រហារពីសំណាក់បុរសម្នាក់ផ្សេង
ទៀត ដែលគាត់បានយល់ថា ភាសាកាយវិការរបស់ជនរងគ្រោះរូបនោះឈ្លើយសំរាប់គាត់។


    លោក Terrance Ervin Daniels ដែលជាជនរងគ្រោះ ស្ថិតនៅក្នុងស្ថានភាពធ្ងន់នៅឡើយ

លើសពីនេះទៅទៀត បើយោងតាមសម្តីមន្រី្តផ្លូវការមកពីរដ្ឋ North Carolina សហរដ្ឋអាមេរិក
បានបញ្ជាក់អោយដឹងថា​  បុរសដែលជាជនរងគ្រោះរូបនោះ  មានឈ្មោះថា  Terrance Ervin
Daniels វ័យ ៤៥ ឆ្នាំ ត្រូវបានជនដៃដល់  ដែលមានកាយសប្បទាគ្រប់គ្រាន់  បើកការវាយប្រ
ហារមកលើគាត់  ដោយចាក់នឹងកាំបិតជាច្រើនដង ខណៈពេលដែលគេបានគិតថា ភាសាកា
យវិការដែលជនរងគ្រោះកំពុងប្រើជាមួយនឹងមនុស្សថ្លង់ដូចគ្នានោះ គឺវាឈ្លើយ។

ភ្លាមៗនោះ ក៏មានការអន្តរាគមន៍ពីសំណាក់ក្រុមមន្រ្តីប៉ូលីស ដោយធ្វើការចាប់ឃាត់ខ្លួនជនដៃ
ដល់ ឈ្មោះ Robert Jarell Neal វ័យ ២២ ឆ្នាំរង់ចាំការកាត់ទោសទៅតាមផ្លូវច្បាប់ប្រទេសនេះ
ស្របពេលដែលវាយប្រហារទៅលើមនុស្សមិនមានកាយសប្បទាគ្រប់គ្រាន់ រីឯលោក Daniels
ស្ថិតនៅក្នុងស្ថានភាពរបួសធ្ងន់នៅឡើយ ខណៈពេលដែលសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ
UNC Hospital ៕

ដោយ ៖​ រិទ្ធី
ប្រភព ៖ Happening


Tags: international news strange entertainment