CamNews

តារា 

នាង Pancake និងមិត្តប្រុសហាក់បីដូចជា នៅមិនសុខក្នុងចិត្តក្រោយមិនទាន់ប្រាប់រឿងក្នុងចិត្ត

ព័ត៌មានកំសាន្ត ៖ តារាសម្តែងស្រីដែលកំពុងតែល្បីឈ្មោះខ្លាំង នៅឯប្រទេសថៃ គឺនាង Pancake និងមិត្តប្រុសរបស់នាងដែលតែងតែបង្ហាញស្នេហាផ្អែមល្អែមឲ្យមហាជនបានឃើញជារឿយៗ ពេលបានធ្វើឲ្យក្រុមអ្នកគាំទ្រកាន់តែជឿជាក់ថា អ្នកទាំង ២ នឹងមានដំណឹងល្អៗឆាប់ៗ ។ 

គួរបញ្ជាក់ឲ្យដឹងថា បន្ទាប់ពីបងប្រុសរបស់នាង Pancake បានរៀបការហើយ អ្នកនិយមលេងអិនធឺណិតក៍បានជឿជាក់យ៉ាងច្បាស់ថា នាង និងមិត្តប្រុសពិតជា នឹងរៀបការក្នុងពេលឆាប់ៗនេះដូចគ្នា ។ 

ដោយយោងតាមភស្តុតាង និងរូបថតជាច្រើនសន្លឹកពីគេហទំព័រ kapook បានឲ្យដឹងថា នាង Pancake និងមិត្តប្រុសជាទីស្រលាញ់ បាននាំគ្នាស្លៀកពាក់ឈុតសម្លៀកបំពាក់បែបប្រពៃណី នឹងបានបង្ហោះរូបផ្អែមល្អែមជាមួយគ្នាជាច្រើនទៀត ហាក់បីដូចជាចង់ប្រាប់ដំណឹងល្អឲ្យ Fan បានដឹងថា អ្នកទាំង ២ ពិតជាចង់រៀបការនៅក្នុងពេលឆាប់ៗនេះ ព្រោះស្នេហារបស់គូស្នេហ៍នេះ ក៍សមល្មមនឹងដល់ពេលរៀបការហើយ ព្រោះទំនាក់ទំនងស្នេហាមួយនេះក៍អាចមើលចិត្តគ្នាដឹងដែរ ព្រោះបានស្រលាញ់គ្នាជាយូរណាស់មកហើយ ៕ 

-ចុចអាន ៖ តារាស្រី Pancakes រំភើបស្ទើរស្រក់ទឹកភ្នែកបន្ទាប់ពី ត្រូវសង្សារជូនកាដូ ដ៍អស្ចារ្យក្នុងថ្ងៃខួបកំណើត












ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ kapook


Tags: Pancake