CamNews

ព័ត៌មានជាតិ 

ក្រសួងសុខាភិបាល ចេញសារព្រមាន និង ហាមមិនឲ្យផឹកស្រាស

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃនេះបានចេញសារព្រមាន ដោយដាក់ចំណងជើងថា «ស្រាស ឬ ស្រាថ្នាំ ដែលផលិតនៅក្នុងតំបន់ យើងនេះ មានកម្រិត ជាតិពុលខ្ពស់»។ សារព្រមានរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៥នេះ បានធ្វើឡើងក្នុងបំណង ដាស់តឿន និងក្រើនរំលឹកដល់ប្រជាពលរដ្ឋកម្ពុជា នៅទូទាំងប្រទេសឲ្យឈប់ផឹកស្រាស ឬ ស្រាថ្នាំ។

សារព្រមាននេះ បានធ្វើឡើងភ្លាមៗ បន្ទាប់ពីប្រជាពលរដ្ឋនៅខេត្ត ក្រចេះ ១៩០នាក់ បានពុលស្រាស និងស្លាប់រហូតដល់ ២១នាក់ គិត ចាប់ពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៥មក។

សារព្រមានរបស់ក្រសួងសុខាភិបាល រួមមាន៖ «កុំឲ្យផឹកស្រាស ឬស្រាថ្នាំ», «បើនៅតែផឹក អ្នកនឹងឈឺ ឬស្លាប់»។
ក្នុងសារនេះ ក្រសួងក៏បានណែនាំផងដែរថា បើប្រជាពលរដ្ឋរងគ្រោះដោយស្រាស សូមប្រញាប់ទៅកាន់មណ្ឌលសុខភាព ឬ មន្ទីរពេទ្យ ដែលនៅជិតជាបន្ទាន់៕

សូមអានសារព្រមានរបស់ក្រសួងសុខាភិបាល ដែលមានខ្លឹមសារដូចខាងក្រោម៖

ផ្ដល់សិទ្ធដោយ៖ ហ្រ្វេសញ៉ូវអាស៊ី


Tags: Cambodia Social News PP