ចិន៖ ក្រុមនិស្សិតនារីអាកាសចរណ៍ ដ៏ស្រស់ស្អាតជាច្រើនរូប មកពីសាលា Aviation Training College នៅក្នុងតំបន់ Chongzhou ខេត្ត Sichuan ប្រទេសចិន បានតម្រូវឲ្យចុះ ជួយស្ទូងស្រូវប្រជាពលរដ្ឋ ក្នុងតំបន់ ទាំងសម្លៀកបំពាក់ ឯកសណ្ឋាន បម្រើនៅលើយន្តហោះ ដើម្បីឲ្យបានដឹង កាន់តែច្បាស់ នូវវិធីសាស្រ្តដាំដុះ និងថែទាំដំណាំស្រូវ។
សកម្មភាពទាំងនេះ ខាងសាលាបានធ្វើឡើង ក្នុងគោលបំណង ដើម្បីអភិវឌ្ឍវិធីសាស្រ្ត នៅលើក្រុមនិស្សិត ស្រីទាំងនេះ ក្នុងការបម្រើអតិថិជន អ្នកធ្វើដំណើរ ដោយការយកចិត្តទុកដាក់ និងក្តីស្រឡាញ់។
ចង់ដឹងថា សម្មភាពចុះស្ទូងស្រូវ របស់ក្រុមនិស្សិតនារីអាកាសចរណ៍ដ៏ស្រស់ស្អាត យ៉ាងណានោះ សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល