CamNews

តារា 

កូនស្រីរបស់ស្តេចចំរៀង Pop Michael Jackson សំលាប់ខ្លួន

យោងតាមសារព័ត៌មាន TMZ បានប្រាប់អោយដឹងថា Paris Jackson ដែលត្រូវជាកូនស្រីរបស់
ស្តេចចំរៀង Pop  Michael Jackson បានព្យាយាមសំលាប់ខ្លួន តែបានជួយសង្គ្រោះទាន់ពេល
វេលាវិញ ។

Debbie Rowe ដែលត្រូវជាម្តាយរបស់ Paris Jackson បានប្រាប់ថា Paris បានអារដៃខ្លួនឯង
ជាច្រើនកន្លែង បំរុងចង់សំលាប់ខ្លួន តែត្រូវក្រុមគ្រួសារដឹង និង បញ្ជូនទៅកាន់មន្ទីរពេទ្យដែល
នៅជិតនោះភ្លាមៗផងដែរ ។ នាងត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ នៅវេលាម៉ោង ២ រំលង
អាធ្រាត្យ ។ ពេលនេះ នាងកំពុងសំរាកព្យាបាល នៅមន្ទីរពេទ្យមួយ ក្នុងរដ្ឋ Los Angeles ។



លោកយាយរបស់ Paris បាននិយាយថា នៅក្នុងវ័យ ១៥ ឆ្នាំរបស់នាង គឺពិតជាងាយទទួលរង
សំពាធណាស់ ។ ចាប់តាំងពីឳពុករបស់នាង Michael Jackson បានស្លាប់ទៅ នាងប្រឈមមុខ
ជាមួយការបាត់បង់ និង បញ្ហាស្មុគស្មាញជាច្រើនក្នុងគ្រួសារ ។



គួរបញ្ជាក់ផងដែរថា មុនពេលដែលនាងសំលាប់ខ្លួន នាងបានបង្ហោះសារមួយចំនួន បង្ហាញពី
អារម្មណ៍ធុញថប់របស់នាងទៅលើ Twitter ដែលគេសន្មត់ថា ការសំលាប់ខ្លួនរបស់នាង ព្រោះ
តែភាពតប់ប្រមល់ និង បញ្ហាផ្លូវចិត្ត ៕


ដោយ ៖ លីលី
ប្រភព ៖ k14 


Tags: michael jackson paris jackson star