អន្តរជាតិ ៖ បើយោងតាមការដកស្រង់អត្ថបទផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានបរទេស
spy ដែលទើបតែបានចេញផ្សាយកាលពីថ្ងៃសៅរ៍ សប្តាហ៍កន្លងទៅនេះ បានអោយដឹងថា
បុរសម្នាក់ ត្រូវបានរកអោយឃើញថា នៅក្នុងរយៈពេល ១១ ឆ្នាំចុងក្រោយនេះ ដោយសារ
តែគាត់មានចំណង់ប្លែកខុសគេនោះក៏បានធ្វើអោយគាត់ទទួលទានសត្វល្អិតដល់ទៅជាង
៥ ពាន់ប្រភេទឯណោះ។
គួរបញ្ជាក់ផងដែរថា បុរសចម្លែករូបនោះ មានឈ្មោះ David Gracer វ័យ ៤៧ ឆ្នាំបានលេច
មុខក្នុងកម្មវិធីទូរទស្សន៍ TLC's My Crazy Obsession កាលពីថ្ងៃទី២ ខែឧសភាកន្លងទៅ
ខណៈពេលដែលគាត់បានទទួលសារភាពថា គាត់ពិតជាចូលចិត្តទទួលទានសត្វល្អិតពិត
ប្រាកដមែន ដែលនៅក្នុងនោះរួមមាន ៖ កន្លាត និងដឹកដឿ ជាដើម។
លើសពីនេះ ប្រភពសារព័ត៌មានដដែលបានគូសបញ្ជាក់បន្ថែមអោយដឹងផងដែរថា បុរស
ចម្លែកមកពីសហរដ្ឋអាមេរិករូបនេះ ក៏បានផ្តល់ជាកិច្ចសម្ភាសន៍ដល់ភ្នាក់ងារសារព័ត៌មាន
ដោយបញ្ជាក់ថា មុននឹងគាត់ទទួលទានសត្វល្អិតទាំងនោះ គាត់បានយកវាទៅក្លាស្សេ
ក្នុងទូរបង្កកជាមុនសិន ។ ខាងក្រោមនេះជាវីដេអូ ជ្រាបកាន់តែច្បាស់ តាមដានទស្សនា
ទាំងអស់គ្នាណា ៖
ដោយ ៖ ពិសិដ្ឋ
ប្រភព ៖ spy