ចម្លែកៗ ៖ បើយោងតាមការដកស្រង់អត្ថបទផ្សាយ របស់គេហទំព័រសារព័ត៌មានប្លែកបរ
ទេស ដែលទើបតែបានចេញផ្សាយ កាលពីពេលកន្លងទៅនេះ បានគូសបញ្ជាក់អោយ
ដឹងថា ស្រ្តីម្នាក់ប្រឹងទទួលទាន អាហារដែលមានដល់ទៅ ៥០០០ កាឡូរីក្នុងមួយថ្ងៃ ដើម្បី
សម្រេចបាននូវគោលបំណងរបស់ខ្លួន អោយមានទម្ងន់ដល់ទៅ ១៩០ គក ។
គួរបញ្ជាក់ផងដែរថា នារីចម្លែករូបនេះ មានឈ្មោះ Tammy Jung វ័យ ២៣ ឆ្នាំ ខណៈពេល
ដែលនាពេលបច្ចុប្បន្ននេះ នាងមានទម្ងន់ ១០០ គក និង រកប្រាក់បានតាមប្រព័ន្ធអ៊ិនធើ
ណេត បានផងដែរ "នារីកន្ធាត់ មានសម្រស់ស្រស់ស្អាតជាងគេ" ។ មិនត្រឹមតែប៉ុណ្ណោះ
នាងក៏មានមិត្តប្រុសផងដែរ ដែលជាបុគ្គលមួយរូប តែងតែជួយទំនុកបំរុងនូវអាហារដែល
មានជាតិខ្លាញ់ជាច្រើន ដល់នាងជារៀងរាល់ថ្ងៃ ក្នុងនោះ រួមមានដូចជា ៖ សាច់បីជាន់
Burger, Pizza ក៏ដូចជាអាហារសម្រន់មួយចំនួនផ្សេងទៀតផងដែរ។
លើសពីនេះ ប្រភពសារព័ត៌មានដដែលបន្ថែមថា កាលពីពេលកន្លងទៅ នាង Tammy ក៏
ធា្លប់ជាតារាម៉ូដែលមួយរូបផងដែរ។ យ៉ាងណាមិញ បើយោងតាមសម្តីនាង Tammy ខ្លួន
ឯងផ្ទាល់នោះ បានអោយដឹងថា កាលពី ២ ទៅ ៣ ឆ្នាំកន្លងទៅ នាងពិតជាពេញចិត្តនូវ
រូបសម្បត្តិនាងណាស់ ខណៈធ្វើជាតារាម៉ូដែល តែមិនបានប៉ុន្មានផង នាងក៏បានចាប់
ផ្តើមធាត់បន្តិច លុះក្រោយមក បន្ទាប់ពីនាងធ្វើការឆ្លុះកញ្ជក់រួចមក ទើបនាងបានដឹង
តាមពិតទៅ នាងពិតជាស៊ិចស៊ី ក៏ដូចជា មានមោទនភាពជាខ្លាំង នៅពេលដែលនាង
ធាត់ ដែលកត្តានេះ ទើបជាចលករ ជំរុញអោយនាងបន្តការញ៉ាំរបស់ខ្លួន អោយបាន
៥០០០ កាឡូរីក្នុងមួយថ្ងៃ ដើម្បីបំពេញមហិច្ឆតាចម្លែករបស់ខ្លួន អោយមានទម្ងន់ដល់
ទៅ ១៩០ គីឡូក្រាម និង កា្លយជានារីធាត់ស្រស់ស្អាតជាងគេលើលោក ។ ខាងក្រោម
នេះជាវីដេអូ តាមដានទស្សនាទាំងអស់គ្នាណា ៖
ដោយ ៖ ពិសី
ប្រភព ៖ spy