CamNews

ព័ត៌មានអន្តរជាតិ 

អាសន្ន ៖ ស្រ្តីមានផ្ទៃពោះម្នាក់ ឆ្លងវីរុស Mers ម្នាក់ទៀតហើយ ខណៈស្លាប់កើនដល់ ៩ នាក់

ព័ត៌មានអន្តរជាតិ ៖ របាយការណ៍ ពីក្រសួងសុខាភិបាល ប្រទេស​​   កូរ៉េ ខាងត្បូងនេះ នៅថ្ងៃព្រហ ស្បត្តិ៍នេះអោយដឹងថា មានករណីឆ្លងវីរុសផ្លូវដង្ហើមពី  មជ្ឈឹម បូពាហ៍ Mers ១៤ នាក់ទៀតហើយ ខណៈញ៉ាំងអោយតួរលេខអ្នកឆ្លងវីរុស Mers   ( Middle East Respiratory Syndrome) កើនឡើង សរុប ដល់ទៅ ១២២ នាក់ ។


សេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថា ក្នុងចំណោម   អ្នកឆ្លងវីរុស Mers ទាំង ១៤ នាក់នេះ ក្នុង នោះ មានស្រ្តីមានផ្ទៃពោះម្នាក់ ក៏បានឆ្លងដូចគ្នាដែរ ពី  មន្ទីរពេទ្យ សេអ៊ូល ដែលជាមូលដ្ឋានដើម មានការសាយភាយវីរុសខាងលើ ។ ស្រ្តីមានគភ៌ម្នាក់នេះ  បាន តាម   ការគូសបញ្ជាក់អោយដឹងពី មន្រ្តីផ្លូវការ នាងស្ថិតនៅស្ថានភាពល្អនៅឡើយ ។ គួរបញ្ជាក់ថា អំឡុងថ្ងៃពុធ ម្សិលមិញនេះផ្ទាល់ តែម្តង ខណៈមានសេចក្តីរាយការណ៍ នៃការកើនឡើង អ្នកឆ្លងវីរុស Mers ក្នុងនោះ ក៏មានសេចក្តី រាយការណ៍ថាមានករណីស្លាប់ដោយ Mers ២ នាក់ទៀតដូចគ្នា ខណៈ  តួរលេខស្លាប់ ២ នាក់នៅ ថ្ងៃពុធនេះ បានញ៉ាំងអោយអ្នកស្លាប់ដោយវីរុស Mers សរុប មានដល់ទៅ ៩ នាក់ហើយ ៕

- អាន ៖ គ្រប់ស្ថាប័ន ពាក់ព័ន្ធ ខ្លាច រអារ កូរ៉េខាងត្បូង ព្រោះវីរុស Mers ខណៈថ្ងៃពុធ ស្លាប់ ២ នាក់ទៀតហើយ


ប្រែសម្រួល ៖​ កុសល

ប្រភព ៖ CNA


Tags: Int news Star news Breking news South korea North korea US Military Drill Kim Jong Un Mers