ព័ត៌មានអន្តរជាតិ ៖ ក្រសួងសុខាភិបាល ប្រទេស កូរ៉េខាងត្បូង នៅថ្ងៃពុធ នេះ លើកឡើងអោយដឹង ថា អ្នកជម្ងឺ ២ នាក់ទៀតហើយ បានស្លាប់បាត់បង់ជីវិត ដោយ សារ តែវីរុសផ្លូវដង្ហើម Mers ពីមជ្ឈឹម បូពាហ៍ Middle East Respiratory Syndrome ក្នុងនោះ ករណី ឆ្លង មានកើនឡើង បន្ថែម ១៣នាក់ ទៀត ញ៉ាំងអោយតួរលេខ ពលរដ្ឋ កូរ៉េខាងត្បូង ឆ្លងវីរុស Mers មាន ចំនួនសរុបដល់ទៅ ១០៨ នាក់
ជនរងគ្រោះ ស្លាប់ ២ នាក់បន្ថែមទៀត គឺជា អ្នកជម្ងឺមហារីក ខណៈករណីស្លាប់នៅថ្ងៃពុធនេះ បាន ញ៉ាំងអោយ តួរលេខអ្នកស្លាប់ដោយវីរុស Mers នៅកូរ៉េខាងត្បូង កើន ឡើងដល់ ៩ នាក់ហើយ ។ សេចក្តីរាយការណ៍ ពីទំព័រសារព័ត៌មាន សឹង្ហបុរី CNA អោយដឹងថា ករណីផ្ទុះឡើងនូវវីរុសឆ្លងលើក នេះ បានបណ្តាលអោយ មានការប្រកាសអាសន្ន នៅក្នុង និង ក្រៅប្រទេស តួយ៉ាង សាលារៀនក្នុង ស្រុកប្រមាណ ២២០០ កន្លែងត្រូវបិទទ្វារជាបណ្តោះអាសន្ន ព្រោះ ជម្ងឺរាតត្បាតផ្លូវដង្ហើមមួយនេះ។
គួររំឮកថា បណ្តាប្រទេសនៅក្នុង តំបន់ បានចេញ សេចក្តី ប្រកាស អាសន្ន ភ្លើងក្រហម ហាមមិន អោយពលរដ្ឋខ្លួនធ្វើដំណើរទៅកាន់ កូរ៉េខាងត្បូង នោះទេ បើសិនជាគ្មានការចាំបាច់ ក្នុងនោះ មាន ដូចជារដ្ឋាភិបាលទីក្រុង ហុងកុង ដែលបានធ្វើសេចក្តី ប្រកាស អាសន្ន កាលពីម្សិលមិញ ។ បន្ថែម ពីលើនេះ ប្រភព ពី CNA ដដែល លើកឡើងអោយ ដឹងថា ការកក់សំបុត្រយន្តហោះ តាមក្រុមហ៊ុន អាកាសចរណ៍ Cathay Pacific ទៅកាន់ប្រទេស កូរ៉េខាងត្បូង មានការធ្លាក់ចុះ ព្រោះ រអារ នឹងជម្ងឺ ផ្លូវដង្ហើម ប្រភេទនេះ ។ មិនត្រឹមតែប៉ុណ្ណោះ ប្រធានាធិបតី កូរ៉េខាងត្បូង លោកស្រី Park បានពន្យា ពេលធ្វើដំណើរទស្សនកិច្ចផ្លូវការរបស់ខ្លួនទៅ កាន់ សហរដ្ឋអាមេរិក ដើម្បី បង្ហាញវត្តមាននៅក្នុង ស្រុកជាការឆ្លើយតបទៅនឹងការផ្ទុះឡើងនូវវីរុស ប្រភេទនេះ ។
- អាន ៖ លោក លី សុវណ្ណ៖ កម្ពុជា កំពុងពង្រឹងប្រព័ន្ធ តាមដានជំងឺ ផ្លូវដង្ហើមមជ្ឈឹមបូព៌ា (MERS)
- អាន ៖ ព្រោះ "Mers" ហុងកុង ចេញសេចក្តីប្រកាស អាសន្ន ហាមពលរដ្ឋខ្លួនធ្វើដំណើរទៅ កូរ៉េខាងត្បូង
ប្រែសម្រួល ៖ កុសល
ប្រភព ៖ CNA