ចិន៖ ប្រជាពលរដ្ឋចិនទាំងមូល មិនត្រឹមតែចេះធ្វើវិនិយោគទុន ជំនួញធំៗ ឬពាណិជ្ជកម្ម
ក្នុង និងក្រៅស្រុកប៉ុណ្ណោះទេ ប៉ុន្ដែការដំាដុះផ្នែកកសិកម្ម ក៏មានបច្ចេកទេសខ្ពស់ផងដែរ។
លោក Tao Zhengrong គឺជាកសិករ ដ៏ឆ្នើមបំផុតក្នុងប្រទេសចិន គាត់មិនត្រឹមតែចេះដាំ
ស្រូវក្នុងដីស្រែប៉ុណ្ណោះទេ តែគាត់ថែមទាំងអាចកែច្នៃដំបូលផ្ទះរបស់គាត់ សម្រាប់ដាំស្រូវ
ទៀតផង។
លោក Tao បាននិយាយថា គាត់មានគំនិតធ្វើកសិកម្មនេះ ប្រហែលជាបីឆ្នាំហើយ ទើបតែ
មកដល់ឆ្នំា ២០១១ ទើបគាត់ចាប់ផ្ដើមចាក់ដី លើដំបូលផ្ទះរបស់គាត់ដើម្បីធ្វើការដាំដុះ។
គាត់បានបន្ដថា ការដាំស្រូវលើដំបូលផ្ទះបែបនេះ គឺមានភាពងាយស្រួលជាង ដាំលើផ្ទៃដី
ផ្ទាល់ ពោលគឺវាអាចគេចផុតពីការចូលស៊ីរបស់សត្វគ្រប់ប្រភេទ។
លោក Tao បានបន្ដថា ការដំាស្រូវនៅលើដំបូលផ្ទះ ពិតជាទទួលផលមិនចាញ់ ការដាំដុះ
លើផ្ទៃដីផ្ទាល់ប៉ុន្មានទេ ពោលគឺ ២០ម៉ែត្រការ៉េ អាចទទួលបានរហូតដល់ ៥០០គីឡួក្រាម
ឯណ្ណោះ។ លោកបានបន្ថែមថា ការប្រមូលផលស្រួវបានច្រើនបែបនេះ ក៏អាចជួយអោយ
គ្រួសាររបស់គាត់ មានជីវភាពធូធារដែរ។ ពីមុនគាត់អាចយកទៅផ្សារ ដើម្បីលក់ខ្លួនឯង ប៉ុ
ន្ដែពេលនេះ គឺមានឈ្មួញមកយកដល់ផ្ទះតែម្ដង៕
ដោយ៖ រក្សា
ប្រភព៖ chinadaily