ព័ត៌មានអន្តរជាតិ ៖ ទារកតូចវ័យទើបតែមួយឆ្នាំ ត្រូវបានរកអោយឃើញថា បានធ្លាក់ចុះមក
ដីពីជាន់ទីពីរ រងរបួសជាទម្ងន់ ស្របពេលដែលម្តាយ រវល់តែជក់កញ្ឆា នេះបើតាមការអោយ
ដឹងពីភ្នាក់ងារមន្រ្តីមានសមត្តកិច្ចប្រចាំក្រុង Phoenix រដ្ឋ Arizona សហរដ្ឋអាមេរិក។
គួរបញ្ជាក់ផងដែរថា ស្រ្តីដែលជាម្តាយញៀនថ្នាំរូបនោះ មានឈ្មោះថា Elizabeth Montijo វ័យ
២៣ ឆ្នាំ ត្រូវបានក្រុមមន្ត្រីប៉ូលីសចាប់ញ៉ាត់គុក បន្ទាប់ពីការធ្វេសប្រហែសរបស់នាង រួមទាំង
ប្រព្រឹត្តិបទល្មើសដោយធ្វើការសេពគ្រឿងញៀនជាដើម។
លើសពីនេះទៅទៀត ប្រភពដដែលបានបន្ថែមថាខណៈពេលដែលមានឧបទ្ទេវហេតុធ្លាក់ក្មេង
តូចពីជាន់ទីពីរ កំពស់ប្រមាណជាង ១០ ទៅ ១២ ហ្វឺតនោះ សមត្តកិច្ចប៉ូលីសក៏បានទៅដល់
កន្លែងកើតហេតុ ស្របពេលដែលរកឃើញថា ស្រ្តីជាម្តាយបានបើកទ្វារចំហចោល និង រវល់
តែជក់កញ្ឆា។
តែទោះជាយ៉ាងណា មកទល់នឹងពេលនេះ ប៉ូលីសបានធ្វើការចាប់ឃាត់ខ្លួនស្រ្តីជាម្តាយហើយ
ខណៈពេលដែលទារកតូចកំពុងតែសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ៕
ដោយ ៖ រិទ្ធី
ប្រភព ៖ newstoday