CamNews

ព័ត៌មានអន្តរជាតិ 

ចាប់ខ្លួន និងដកចេញពីមុខតំណែង មន្រ្តីជាន់ខ្ពស់ចិន បន្ទាប់ពីរកឃើញ លួចមានប្រពន្ធ៤ និងកូន១០នាក់

ព័ត៌មានអន្តរជាតិ   ៖  អតីតសមាជិកសភាចិន មកពីខេត្ត Shanxi​ ភាគខាងជើងប្រទេសចិន
ត្រូវបានដកចេញពីមុខតំណែង  និងធ្វើការចាប់ឃាត់ខ្លួន បន្ទាប់ពីបានរកអោយឃើញថា គាត់
លួចមានភរិយា ៤ នាក់ និងកូនដល់ទៅ ១០ នាក់  នេះបើយោងតាមសេចក្តីរាយការណ៍របស់
ទំព័រសារព័ត៌មានបរទេស Happening ។

លើសពីនេះទៅទៀត​  ប្រភពដដែលបានបន្ថែមថា អតីតសមាជិកសភារូបនោះមានឈ្មោះថា
Li Junwen  វ័យ  ៤៣ ឆ្នាំ  ត្រូវបានចាប់ឃាត់ខ្លួន  កាលពីថ្ងៃសៅរ៍កន្លងទៅនេះ ពីបទក្លែងបន្លំ
សំបុត្រអាពាហ៍ពិពាហ៍។

លោក Li Junwen មិនត្រឹមតែជាអតីតសមាជិកសភាប៉ុណ្ណោះទេតែលោកក៏ធ្លាប់ជាអតីតមេភូមិ
Xicuan ផងដែរ នេះបើតាមសេចក្តីប្រកាសអោយដឹង ពីសំណាក់អ្នកនាំពាក្យរបស់រដ្ឋាភិបាល
ក្នុងស្រុក ។ គួរបញ្ជាក់ផងដែរថា ការចាប់ឃាត់ខ្លួន លោក Li និងដកចេញពីតំណែងនេះ អាច
ធ្វើទៅបាន បន្ទាប់ពីរកឃើញថា លោកបានលួចមានប្រពន្ធ៤ និងកូនដល់ទៅ១០ ខណៈពេល
ដែលការលួចធ្វើបែបនេះ វាគឺជាអំពើខុសច្បាប់ ផ្ទុយទៅនឹងគោលការណ៍ច្បាប់រដ្ឋដែលបានអ
នុម័ត ត្រូវតែមានកូនមួយតែប៉ុណ្ណោះ៕

ដោយ ៖ ពិសិដ្ឋ
ប្រភព ៖ Happening


Tags: international news strange entertainment