CamNews

តារា 

Bosco Wong និង Stephy Tang ចេញផ្សាយ ខ្សែភាពយន្តថ្មី

ខ្សែភាពយន្ត Love In Time របស់ហុងកុងនឹងត្រូវបានគេចាក់បញ្ចាំងក្នុងពេលឆាប់ៗនេះ ដែលកាល
ពីប៉ុន្មានថ្ងៃមុននេះតារាសម្ដែង Bosco Wong Chung Chak និង Stephy Tang Lai Yun បានចេញយុទ្ធ
នាការណ៍ក្នុងការផ្សព្វផ្សាយខ្សែភាពយន្តនេះ។

Paco Wong អ្នកដឹកនាំរឿងនេះក៏បានចូលរួមក្នុងកម្មវិធីនេះផងដែរ។ ក្នុងនោះមានអ្នកកាសែតបានសួរ
សំនួរដល់ Bosco ព្រោះចង់ដឹងថាគេបានរៀនអ្វីខ្លះពីខ្សែភាពយន្តថ្មីរបស់គេ ដោយបានសួរថា តើការ
ស្រលាញ់គ្នាដោយមិនគ្រប់លក្ខណៈនេះពិតជាធ្វើអោយមនុស្សចងចាំវាបានយូរណាស់ឬ តែមើលទៅ
តួប្រុសក្នុងរឿងថ្មីនេះហាក់ដូចជាមិនបានត្រៀមខ្លូនសម្រាប់សំនួរនោះទេ ដោយគេបានសួរទៅវិញថា
មានរឿងអ្វីបានជាសួរបែបនេះ។

គេទំនងជាកំពុងតែស្វែងរកចម្លើយព្រោះមើលទៅហាក់ដូចជាមិនបានត្រៀមខ្លួននោះទេ ដោយគេបាន
ព្យាយាមពន្យាពេលដើម្បីស្វែងរកចម្លើយ។ តែយ៉ាងណាកម្មវិធីរបស់ពួកគេបានធ្វើទៅយ៉ាងរលូនគ្មាន
បញ្ហានោះទេ។ ខ្សែភាពយន្ត Love In Time នឹងត្រូវបានគេចាក់បញ្ចាំងនៅតាមរោងភាពយន្តនៅទឹកដី
ចិនដីគោក ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ខាងមុខ៕

ដោយ៖ ផានិត
ប្រភពពី៖ asiancrunch

 


Tags: china star movie