តើអ្នកធ្លាប់ឆ្ងល់ទេថា ខួរក្បាលរបស់អ្នកទទួល ដំណឹងដោយរបៀបណា ដែលធ្វើឲ្យយើងមាន
អារម្មណ៍ថាឃ្លាន?
ការឃ្លានគ្មានអ្វីដែល ទាក់ទងជាមួយនឹងក្រពះ ដូចដែលមនុស្សភាគច្រើន ធ្លាប់បានគិតនោះ
ឡើយ។ ផ្ទុយទៅវិញ ភាពស្រេកឃ្លានចាប់ផ្តើម នៅពេលដែលចំណី អាហារមួយចំនួនបាន
បាត់បង់ នៅក្នុងឈាម។ នៅពេលដែលសរសៃឈាម ខ្វះសារធាតុទាំងនេះ វានឹងបញ្ជួនដំណឹង
ទៅកាន់ផ្នែក មួយនៃខួរក្បាលដែលត្រូវបានហៅថា មជ្ឈមណ្ឌលឃ្លាន។
មជ្ឈមណ្ឌលឃ្លាន ប្រៀបបានដូចជាហ្វ្រាំងមួយ នៅលើក្រពះ និងពោះវៀន។ នៅពេលដែល
អាហារបាត់បង់ពីឈាម មជ្ឈមណ្ឌលឃ្លាននឹងធ្វើឲ្យក្រពះ និងពោះវៀនកាន់តែមានសកម្មភាព។
ដូច្នេះហើយ ពេលឃ្លានអាហារជារឿយៗ យើងឮសូរសំឡេងគ្រូកៗ នៅក្នុងក្រពះ។
ជាមួយគ្នានេះដែរ នៅពេលដែលយើងឃ្លាន រាងកាយរបស់យើងមិនចង់ បានអាហារពិសេស
ណាមួយទេ វាគ្រាន់តែចង់បានអាហារ ដែលធ្វើឲ្យមានការលូតលាស់តែប៉ុណ្ណោះ។ វាពឹងផ្អែក
ទៅលើបុគ្គលនីមួយៗ ថាតើយើងអាចទ្រាំបានប៉ុណ្ណា ប្រសិនបើគ្មានអាហារចូលក្រពះ៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល