CamNews

មិនគួរឲ្យជឿ 

អីក៏យ៉ាងនេះ អាវយឺតធ្វើពីស្បែកក្រពើសុទ្ធ តម្លៃ ៩១,៥០០ ដុល្លារ

មិនគួរអោយជឿ  ៖  សហគ្រាសផលិតទំនិញប្រណិតរបស់ប្រទេសបារាំង Hermes ត្រូវបានរក
អោយឃើញថា បានបង្កជាភាពភ្ញាក់ផ្អើលជាខ្លាំង  បន្ទាប់ពីបានរកឃើញ នូវអាវយឺតដែលធ្វើពី
ស្បែកក្រពើសុទ្ធ ផលិចចេញពីសហគ្រាសមួយនេះ   មានតម្លៃដល់ទៅ ៩១,៥០០ ដុល្លារ ដាក់
តាំងលក់នៅក្នុងហាងល្បីមួយកន្លែង  តាមបណ្តោយរុក្ខវិថី  Madison  សហរដ្ឋអាមេរិក នេះបើ
តាមការដកស្រង់ព័ត៌មាន    ដែលបានចេញផ្សាយដោយទំព័រប្លែកបរទេស  odd  ដែលទើបតែ
បានចេញផ្សាយកាលពីពេលកន្លងទៅនេះ។

ដោយមានការផលិតចេញពី    សហគ្រាសផលិតទំនិញប្រណិតរបស់ប្រទេសបារាំងនាំមុខគេ
និង Brand name លំដាប់ពិភពលោកនោះ ដែលវាជាហេតុធ្វើអោយអាវយឺតមួយនេះមានតម្លៃ
ខ្ពស់កប់ពពក បន្ទាប់ពីវាត្រូវបានធ្វើឡើងពីស្បែកក្រពើដ៏ស្រាលបំផុត របស់ពិភពលោក៕

ដោយ ៖ ពិសិដ្ឋ
ប្រភព ៖ odd 


Tags: international news strange news unbelievable news pic