ព័ត៌មានកីឡា៖ ខ្សែប្រយុទ្ធវ័យក្មេង នឹងមានសមត្ថភាពជាទីកោតសរសើររបស់ Barecelona នោះ បានបដិសេធ និង ត្រូវការកិច្ចកុងត្រាថ្មីពីក្លឹបនោះទេ ។ នេះបើយោងតាមការអះអាងពីឪពុកកីឡាករដោយផ្ទាល់។
Neymar បានលេចធ្លាយដំណឹងពាក្យចរចារាម យ៉ាងកក្រើកកាលពីរដូវកាលផ្ទេរកីឡាករ ជាមួយក្លឹប Man United ដែលធ្វើឲ្យម្ចាស់ក្លឹប Barcelona មានការភិតភ័យ ខ្លាចបាត់បង់កីឡាករ ខ្សែប្រយុទ្ធដ៏មុតស្រួច ដោយមិនដឹងមូលហេតុ។ ស្របពេលជាមួយគ្នានោះផងដែរ កិច្ចកុងត្រារបស់ Neymar គឺត្រូវអស់សុពលភាពត្រឹមឆ្នាំ ២០១៨ ខាងមុខនេះ ហើយមិនត្រឹមតែប៉ុណ្ណោះក៏មានរឿងខ្លះ ស្ថិតក្នុងការសង្ស័យថា កីឡាករម្នាក់នេះកំពុងតែដាក់នុយស្ទួចយកត្រីធំ។ ស្របពេលជាមួយគ្នានេះផងដែរ ប្រធានខាងផ្នែកបច្ចេកទេស បានបង្ហើបផងដែរថា កិច្ចកុងត្រាថ្មីសម្រាប់កីឡាករ គឺកំពុងតែស្ថិតក្នុងការតាមដាន ពីព្រោះ លោក Josep Maria Bartomeu ប្រធានក្លឹប Barcelona បានធ្លាប់ផ្ដល់យោបល់ថា Neymar គួរតែចូលនិវត្ដនៅក្នុងក្លឹប Barcelona។
ឪពុក Neymar ដែលជាជនមិនល្បីឈ្មោះ ហើយមានទឹកប្រាក់ ៤០ លានយូរ៉ូ ក្នុងហោបៅ កាលពីឆ្នាំ ២០១៣ ខណៈដែលក្លឹប Barcelona ទិញកូនគាត់មក បានថ្លែងថា " មនុស្សគ្រប់រូបអាចមានពេលសម្រាក រីឯ Nymar កំពុងតែនៅ Barcelona ។ ពួកយើងមិនត្រូវការកិច្ចកុងត្រាថ្មីនោះទេ ហើយក៏មិនចាំបាច់ឈានទៅដល់កិច្ចព្រមព្រងនោះដែរ ព្រោះ Neymar បានលេងឲ្យក្លឹប Barcelona បីរដូវកាលកន្លងមកហើយ"។
Neymar ទើបតែរកគ្រាប់បាល់បាន ត្រឹមតែមួយគ្រាប់ ប៉ុណ្ណោះ ក្នុងកំលុងពេលប្រកួត បីដង នាពេលរដូវកាលទើបតែបើកទ្វារ ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ app.onefootball