CamNews

តារា 

ឈិនឡុង កើតទុក្ខ ដោយសារ កូនប្រុស ខណៈព្រះរាជអាជ្ញា ចោទប្រកាន់ ពីបទ...

ព័ត៌មានតារាបរទេស ៖ កូនប្រុសតារាសម្តែងល្បីឈ្មោះ លោក ឈិន ឡុង (Jackie Chan) រងនូវការចោទ ប្រកាន់ពីបទផ្តល់ទីកន្លែង អោយមិត្តភក្កិរបស់ខ្លួន សេពគ្រឿងញៀន នេះបើយោងតាមការចុះ ផ្សាយពីទំ ព័រសារព័ត៌មានរដ្ឋចិន ស៊ិនហួរ ចេញផ្សាយ កាលពីថ្ងៃច័ន្ទ ទី ២២ ម្សិលមិញនេះ ក្រោយពីបានស្រង់សម្តី មន្រ្តី ព្រះរាជអាជ្ញា ។

ស្ថិតនៅក្នុងភាពជាយុវវ័យ នៅឡើយ កូនប្រុសលោក ឈិនឡុង ដែលមានឈ្មោះថា Jaycee Chan មាន អាជីពដូចនឹងឪពុករបស់ខ្លួន ជាតារាសម្តែង និង តារាចម្រៀងនោះ ត្រូវបានឃាត់ខ្លួន កាល​   ពី​អំឡុងខែ សីហា កន្លងទៅ បន្ទាប់ពីមន្រ្តីប៉ូលីស បានរកឃើញ សារជាតិញៀន កញ្ជា ដល់ទៅ ១០០ ក្រាម  នៅក្នុង ផ្ទះរបស់លោក ក្នុងទីក្រុង ប៉េកាំង ។ ព្រះរាជអាជ្ញា នឹងនាំយក វត្ថុតាង ដ៏មានប្រសិទ្ធភាព ទាំង នោះ ទៅ តុលាការ ដើម្បីចោទប្រកាន់ ជនជាប់ចោទ ពីបទប្រើប្រាស់ គ្រឿងញៀន ។

យ៉ាងណាមិញ មកទល់នឹងបច្ចុប្បន្នភាព ល្ងាចថ្ងៃច័ន្ទម្សិលមិញនេះ ព្រះរាជអាជ្ញា ពុំមានការគូស បញ្ជាក់ ព័ត៌មានលម្អិតបន្ថែម ចុងក្រោយបំផុត នៅលើទំព័រវេបសាយ របស់ពួកគេ នោះទេ ។ សេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថា ទាំងកូនប្រុសលោក ឈិនឡុង និងតារាសម្តែងតៃវ៉ាន់ Ko Chen-tung   ជាទូទៅត្រូវ បានគេស្គាល់ឈ្មោះថា Kai Ko នោះទាំងពីរនាក់ ធ្វើតេស្ត៍ ពិតជាបានរកឃើញ ភាពវិជ្ជមាន ក្នុង    ការប្រើ ប្រាស់គ្រឿងញៀន កញ្ឆាពិតប្រាកដមែន ។

សេចក្តីរាយការណ៍អោយដឹងថា បុរសជាឳពុក ខណៈធ្លាប់តែមានឈ្មោះល្បីល្បាញ តាមរយៈ ការសម្តែង ដ៏ល្អឥតខ្ចោះ និងពុំធ្លាប់មានរឿងអាស្រូវនោះ លោកបញ្ជាក់ថា លោកពិតជាមានភាពរន្ធត់   តក់ស្លុត និង ខឹងជាខ្លាំង ។ គូសបញ្ជាក់អំឡុងខែ សីហា កន្លងទៅ បុរសជា ឱពុកលោកឈិនឡុង ធ្លាប់   បានប្រកាស ក្តែងៗអោយដឹងថា ខ្ញុំបាទ ពិតជាអៀនខ្មាស់ជាំខ្លាំង អមជាមួយនឹង ភាពតក់ស្លុត គួរអោយខ្លាច និងរន្ធត់

ប្រភពពីទំព័រសារព័ត៌មានរដ្ឋចិន ដដែលបន្តងោយដឹងថា រដ្ឋាភិបាលប្រទេសចិន បានអនុវត្តន៍  និងចាត់ ​វិធានការណ៍ បោសសម្អាតអ្នកប្រើប្រាស់គ្រឿងញៀន ក្នុងនោះ ហោចណាស់ តារាល្បីៗ    ១ ០ រូប រងនូវ ការចោទប្រកាន់ ពីបទសេពគ្រឿងញៀន អំឡុងឆ្នាំនេះ ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ Channelnewsasia


Tags: Int news Breaking news World news Unt news Hot news China Beijing Hong Kong Jackie Chan