CamNews

សុខភាព 

គ្រោះថ្នាក់អាចស្លាប់, ប្រើថ្នាំផ្សះ ចំពោះជម្ងឺគ្រុនក្តៅ ឬផ្តាយសាយ អាចស្លាប់បាន (មានវីដេអូ)

សុខភាព ៖ *​ តើអ្វីជាថ្នាំផ្សះ?

ថ្នាំផ្សះជាប្រភេទថ្នាំដែលសម្លាប់មេរោគមួយប្រភេទឈ្មោះបាក់តេរី។

ថ្នាំផ្សះមិនមានប្រសិទ្ធភាពចំពោះមេរោគដទៃទៀតដូចជាមេរោគដែលបង្កឲ្យមានជំងឺគ្រុនក្តៅ ឬផ្តា សាយ

ត្រូវប្រើថ្នាំផ្សះដោយប្រុងប្រយ័ត្នពីព្រោះវាផ្តល់នូវផលអវិជ្ជមាន។

 


*​ តើនឹងមានអ្វីកើតឡើងប្រសិនអ្នកប្រើថ្នាំផ្សះ ក្នុងករណីមិនចាំបាច់?

ការប្រើថ្នាំផ្សះចំពោះជំងឺគ្រុនក្តៅឬផ្តាសាយ គឺវាមិនអាចជួយអ្នកអោយជាសះស្បើយបានទេ ហើយថែមទាំងធ្វើអោយអ្នកមានអារម្មណ៍ឈឺកាន់តែធ្ងន់។

ប្រសិនអ្នកប្រើថ្នាំផ្សះ ក្នុងករណីមិនចាំបាច់ បាក់តេរីអាចស៊ាំនឹងថ្នាំផ្សះ

បាក់តេរីស៊ាំនឹងថ្នាំផ្សះ អាចបន្តលូតលាស់និងធ្វើអោយអ្នកឈឺកាន់តែយូរ ឬអាចសម្លាប់អ្នក។ 

 

*ត្រូវចងចាំ ៖

គួររំឮកថា​ បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់ នាយកដ្ឋានប្រយុទ្ធ នឹងជំងឺឆ្លង (CDC) បាន​ ឲ្យលើក  បង្ហាញ​ ពី ​ខ្សែភាពយន្ត​អប់រំខ្លី ស្តីអំពីការប្រើថ្នាំផ្សះ សូមកុំប្រើថ្នាំផ្សះបើគ្រាន់តែ  គ្រុនក្តៅ ឫ ផ្តាសាយ   បើចាំបាច់សូមទៅ ពិគ្រោះជាមួយគ្រូពេទ្យ ត្រូវចងចាំថា ថ្នាំផ្សះជាជាតិគិមីប្រើសំរាប់  សំលាប់ មេរោគនៅ ពេល ដែល រោគសញ្ញាបញ្ជាក់ថា មានពួកវាមានវត្តមាន នៅក្នុងខ្លួនយើង និង មាន តែគ្រូពេទ្យដែលដឹង៕

*បញ្ជាក់សម្រាប់ព័ត៌មានលម្អិត សូចចូលទៅកាន់គេហទំព័រ antibioticawareness.com.kh ឬ ទំព័រហ្វេសប៊ុក antibioticawareness

 

ដោយ ៖ កុសល

ប្រភព ៖ antibioticawareness.com.kh

 


Tags: Health tips Watermelon Cambodia National news Antibiotic