ព័ត៌មានកីឡា៖ ទិដ្ឋភាពជាក់ស្ដែងក្រោយពីបានដឹងឮជាបន្ដបន្ទាប់ ពីបណ្ដាគេហទំព័រព័ត៌មានជាច្រើន បានលើកឡើងថា ក្រុម Barcelona កំពុងតែបម្ពក់ភ្នក់ ភ្លើងយ៉ាងក្ដៅបំផុត រវាងថ្នាក់ដឹកនាំ និង កីឡាកររបស់ខ្លួនក្រោយពីក្រុមទទួលបរាជ័យក្រោមផ្លែជើងរបស់ Real Sociedad ក្នុងពិន្ទុ ១ ទល់និង ០ ។
ថ្វីត្បិតតែមិនទាន់មាន ដំណឹងណាមួយលេចឮឲ្យពិតប្រាកដ ពីស្ថានភាពក្រុមខណៈពេលនេះ ក៏ដោយក្ដី តែខ្សែបម្រើកណ្ដាល Chelsea ឈ្មោះថា Cesc Fabregas ដែលមានទំនាក់ទំនងជិតស្និត និង ក្រុម Barcelona បានស្រែកក្ដែងៗប្រាប់ ទៅអ្នកសារព័ត៌មានថា Barcelona មិនមានហេតុការណ៍អ្វីដែលអាចបំបែក មិត្ដភាពក្រុមបានឡើយ ជាពិសេស ដំណើរចាកចេញរបស់ មិត្ដភក្ដិគាត់ Lionel Messi កាន់តែច្បាស់ថា កីឡាករមិនចាកចេញពីក្រុមជាដាច់ខាត ។ ហើយចំពោះហេតុការដែលធ្វើឲ្យ ក្រឡាប់ចក្រក្នុងក្រុមដូច្នោះគឺ បណ្ដាលមកពីការភាន់ច្រឡំទាំងសងខាង រវាង ថ្នាក់ដឹកនាំ និង កីឡាករផ្ទាល់។ ទន្ទឹមនិងហេតុការណ៍កើតឡងដូច្នោះផងដែរ រួបគាត់ ក៏មិនពេញចិត្ដពាក្យចរចាមរាម ជាច្រើន បានលើកឡើងថា គាត់ជាជនឆ្លៀតឱកាស ខណៈពេល Barcelona មានរឿង គាត់ខិតខំបញ្ចុះបញ្ចូល អូសទាញ Messi ចូលទឹកដី Chelsea តែពេលនេះ គាត់សូមបកស្រាយឲ្យច្បាស់ថា គ្រប់យ៉ាងគឺមិនមែន ជាការពិតនោះ ទេ។
ដកស្រង់ពាក្យសម្ដីផ្ទាល់ Messi ប្រាប់ទៅ Cesc Fabregas ថា គាត់គ្មានថ្ងៃចេញពី Barcelona ឡើយ ហើយគាត់ពិតជាសប្បាយចិត្ដនិងឆាកជីវិត នៅទីនោះខ្លាំងណាស់។ ហើយស្របគ្នាផងដែរនោះ លោកJosep Maria Bartomeu ថ្នាក់ដឹកនាំធំនៅក្រុម Barcelona ក៏ទទួចមិនឲ្យ Messi ចាកចេញពីក្រុមជាដាច់ខាត រហូតដល់ ឆ្នាំ ២០១៨ ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ ប៊ីប៊ីស៊ី