CamNews

មិនគួរឲ្យជឿ 

គេហទំព័របរទេសដ៏ល្បីមួយ បានចុះផ្សាយពីភាពឡូយឆាយជ្រុល របស់ព្រះសង្ឃសាសនាព្រះពុទ្ធ

 
ថៃ៖ តាមការអោយដឹងពីគេហទំព័រដេលីមែល ជាគេហទំព័រ​ ដែលមានការផ្សព្វផ្សាយទំលំ
ទូលាយ នៅលើពិភពលោក  កាលពីពេលថ្មីៗនេះថា  ព្រះសង្ឃពីរ បីអង្គនៅប្រទេសថៃឯ
ណ្ណោះវិញ ត្រូវបានក្រុមពុទ្ធបរិស័ទ ដែលជាអ្នកាន់សាសនាព្រះពុទ្ធ បានធើ្វការរិះគន់ យ៉ាង
ខ្លាំង ខណៈដែលព្រះសង្ឃទាំងនោះ បានបង្ហាញនូវជីវិត ដែលមានលក្ខណៈសម្បូរបែបខ្ពស់
ពេក។



ប្រភពខាងលើបានបន្ដថា ការរិគន់នេះ បានកើតឡើង នៅពេលដែលរូបព្រះសង្ឃ ដែលជា
សង្ឃកាន់សាសនាព្រះពុទ្ធទាំងនោះ បានជិះលើយន្ដហោះ ហើយដែលជាយន្ដហោះផ្ទាល់
ខ្លួនទៀតផង (Private jet)។​ មិនតែប៉ុណ្ណោះ ព្រះសង្ឃនៅមាន សម្ភារទំនើបៗ ដូចជា Ipods
ជាដើម។



លោក Nopparat Benjawatannun មន្រ្ដីផ្នែកព្រះពុទ្ធសាសនា នៃប្រទេសថៃ បាននិយាយថា
ព្រះសង្ឃទាំងនោះ ទំនងជាព្រះសង្ឃដែលគង់ស្នាក់នៅវត្ដ Khantitham ខេត្ដ Sisaket។លោក
 Nopparat បានបន្ថែមថា  តាមពិត ព្រះសង្ឃមិនគួរណា​ធ្វើបែបនេះទេ ឬក៏មានសម្ភារៈ ប្រើ
ប្រាស់ទំនើបបែបនេះឡើយ ដែលនេះ   វាហាក់បីដូចជាខុសចាកពីអី ដែលព្រះពុទ្ធនៃយើង
បានបង្រៀន។



ទោះបីជាយ៉ាងណាក៏ដោយ អាជ្ងាធរនៃប្រទេសថៃ នឹងធ្វើការស្រាវជា្រវ និងស៊ីបអង្កេតុពីរឿង
នេះ អោយបានដឹងច្បាស់ជាងនេះផងដែរ ថាតើ ជាព្រះសង្ឃទាំងនោះ មានប្រាក់មកពីណា
ទិញរបស់របរទំនើបបែបនេះ៕

ដោយ៖ រដ្ឋា
ប្រភព៖ dialymail


Tags: unbelievable Buddhist monks Thailand