CamNews

តារា 

Emma Watson "លេចរបស់របរ" មុខអ្នកកាសែត

គេមិនដឹងថា នេះគឺជាយុទ្ធសាស្ដ្ររបស់ Emma Watson ឬយ៉ាងណានោះទេ នៅពេលនាង
បានធ្វើអោយ "លេចរបស់របរ" របស់ខ្លួន នៅចំពោះមុខអ្នកកាសែត។

ថ្មីៗនេះ តារាសំដែងស្រីដ៏ល្បីឈ្មោះ នាង Emma Watson បានបង្ហាញវត្តមានរបស់ខ្លួននៅក្នុង
ពិធីឧទ្ទេសនាមខ្សែភាពយន្ដថ្មី The Perks Of Being A Wallflower ។ ប៉ុន្ដែ មានប្រការដែល
គួរអោយសោកស្ដាយកើតឡើងចំពោះ Emma Watson ដោយសារតែនាងបានធ្វើអោយ "លេច
ចុងដើមទ្រូង" របស់ខ្លួន ខណៈដែលកំពុងបោះជំហាននៅលើកម្រាលព្រំក្រហម នៅចំពោះមុខ
អ្នកកាសែតជាច្រើននាក់។

បញ្ហានេះកើតឡើង ដោយសារតែនាងបានជ្រើសរើសឈុតស្ដើង និងផ្នែកខាងលើរបស់ឈុត
នេះ មានលក្ខណៈដូចទៅនឹងអៀមចុងភៅ បណ្ដាលអោយកន្លែងដែលគួរបិទបាំង បែរជា ត្រូវ
"អើត" ចេញមកក្រៅ។ ទិដ្ឋភាពនេះ បានធ្វើអោយក្រុមអ្នកយកព័ត៌មានត្រូវចំណាយថាមពល
ថ្មកាមេរ៉ាយ៉ាងច្រើនផងដែរ៕

 

 

ដោយ ៖ សូរីយ៉ា
ប្រភព ៖ k14


Tags: Emma Watson​ star us