CamNews

ព័ត៌មានអន្តរជាតិ 

ឈឺបេះដូង, សិស្សសាលាបឋម ៨នាក់ស្លាប់​ ក្រោយម៉ីស៊ីលទ័ពអាកាស វាយប្រហារច្រឡំ កំទេចសាលារៀន

ព័ត៌មានអន្តរជាតិ ៖ ហោចណាស់ សិស្សសាលាតូចៗ ៨នាក់ បានស្លាប់បាត់បង់ជីវិត ខណៈ ១៥នាក់ ផ្សេងទៀតបានទទួលរងរបួសធ្ងន់ ក្រោយពីមានការវាយប្រហារផ្លូវអាកាសពីកងកម្លាំងទ័ពអាកាស ដែលដឹកមុខដោយអារ៉ាប់ប៊ីសាអ៊ូឌីដ​ វាយប្រហារចំទីតាំងសាលាបឋមមួយកន្លែង នៅភាគខាងជើង ឆៀងខាងកើត ទីក្រុង Sanaa ប្រទេស យេម៉ែន នេះបើយោងតាមប្រភពសារព័ត៌មានក្នុងស្រុក Yemeni ។ 


របាយការណ៍សារព័ត៌មានពីទំព័រ SABA នៅថ្ងៃអង្គារនេះឲ្យដឹងថា សាលាបឋមមួយកន្លែងដែលមាន ទីតាំងស្ថិតនៅសង្កាត់ Nehm នោះរងនូវការខូចខាតទាំងស្រុង ខណៈក្រុមការងារស្រាវជ្រាវរកកុមារ ដែលអាចនៅរស់ក្រោមគំនរថ្មបាក់បែកនោះ កំពុងតែបន្តធ្វើយ៉ាងសស្រាក់សស្រាំ។​ ប្រភពពីមន្រ្តី យោធាក្នុងស្រុក គូសបញ្ជាក់ដល់សារព័ត៌មាន AFP ឲ្យដឹងថា ម៉ីស៊ីលចំនួន ២ បានវាយប្រហារ ក្រុម ឧទ្ទាម Shiite Houthi ដែលលាក់ខ្លួននៅក្នុងរថពាស តែអកុសល បែរជាវាយប្រហារចំទីតាំងសាលា បឋមទៅវិញ។ មិនដល់មួយខែមុននេះ អង្គការឃ្លាំមើលសិទ្ធមនុស្ស Human Rights Watch (HRW) បានចោទប្រកាន់ទៅកងកម្លាំងទ័ពអាកាសដែលដឹកមុខដោយទ័ពប្រទេស អារ៉ាប់ប៊ីសាអ៊ូឌីដ បាន វាយប្រហារចំសាលារៀន ២កន្លេង នៅទីក្រុង Saada ភាគខាងជើងប្រទេសយេម៉ែន ។ គួរបញ្ជាក់ថា ការវាយប្រហារខាងលើត្រូវបានធ្វើឡើង មួយថ្ងៃបន្ទាប់ពីប្រទេស ប្រេស៊ីល អារ៉ាប់ប៊ីសាអ៊ូឌីដ យេម៉ែន និងសហរដ្ឋអាមេរិក បានធ្វើការបោះឆ្នោត ហាមមិនឲ្យមានការប្រើប្រាស់គ្រាប់បែក cluster munitions ៕



ប្រែសម្រួល ៖ កុសល

ប្រភព ៖ អ័រតេ


Tags: ISIS Fund US Airstrike Obama Washington Int news IS