CamNews

ភាពយន្ត 

កំពូលភាពយន្តហូលីវូដ Star Wars: The Force Awakens បង្កើតភាពអស្ចារ្យនៅកម្ពុជា និង ទូទាំងពិភពលោក

ភាពយន្ត ៖ Star Wars: The Force Awakens ដែលបានចាក់បញ្ចាំងក្នុងរោងភាពយន្តទូទាំង ពិភព​ លោក​តាំងពីថ្ងៃសុក្រ ទី១៨ ខែធ្នូ ឆ្នាំ២០១៥ បានទទួលការពេញនិយម  យ៉ាងច្រើនសន្ធឹកសន្ធាប់។​ នៅកម្ពុជា ត្រឹមតែ ថ្ងៃ  ដំបូងនៃការចាក់បញ្ចាំង ខ្សែភាពយន្តនេះបានរកប្រាក់ ចំណូលដល់ទៅជាង ២ម៉ឺន ៣ពាន់ដុល្លារអាមេរិក ដែលនេះជាចំនួនដ៏ច្រើនកម្រមាន។


នៅសហរដ្ឋអាមេរិក ខ្សែភាពយន្តនេះបានទទួលជោគជ័យយ៉ាងឆាប់រហ័ស ដោយត្រឹមតែ២១ ម៉ោង ក្រោយការចាក់បញ្ចាំងប៉ុណ្ណោះ វាបានរកចំណូលដល់ទៅ​ ១០០ លានដុល្លារអាមេរិក ហើយត្រឹម តែ ១៦ថ្ងៃ ចំណូលកើនឡើងដល់ ៧០០ លានដុល្លារអាមេរិក​ ដែល​បានយកឈ្នះខ្សែភាពយន្តហូលីវូដ Avatar ដែលធ្លាប់ជាខ្សែភាពយន្តរកចំណូលបានច្រើនជាងគេបំផុត ។

Star Wars: The Force Awakens បានផ្ដោតលើតួអង្គស្រីអាយុត្រឹម១៩ឆ្នាំ ឈ្មោះ  Rey និង មនុស្ស យន្ត BB-8 ដ៏ ឆ្លាត និ ងគួរឱ្យស្រឡាញ់ ។   អ្នក ទស្សនា នឹងទទួលបាន  ទស្សនីយ ភាពអស្ចារ្យ នៃ សង្គ្រាម រវាងពិភព​​ស និងខ្មៅ ហើយនឹងអាចដឹងថាតើ Rey មានថាមពលអស្ចារ្យកម្រិតណា។  

ការទស្សនាជា 3D និង 4DX​ គឺកាន់តែធ្វើឱ្យអ្នកទស្សនា បានឃើញនូវភាពអស្ចារ្យ  និង សម្បើម នៃ ខ្សែភាពយន្តកាន់​តែខ្លាំងឡើងថែមទៀត ហើយធ្វើឱ្យចង់តាមដានទស្សនាតាំងពីដើមរហូតដល់ចប់ និងមិនដាច់ចិត្តក្រោកចេញពីកៅអីឡើយ។ អ្នកទស្សនាមួយចំនួនបានទៅ  មើល ខ្សែភាពយន្តនេះ ៣  ទៅ ៤ដងរួចទៅហើយ ហើយសម្រាប់អ្នកដែល  មិនទាន់បានទស្សនា ក៏មិនគួររង់ចាំឱ្យខកខាន ពេលវេលាក្នុងការទៅទស្សនា ផ្ដិតយករូបភាពដ៏អស្ចារ្យនៃខ្សែភាពយន្ត ហូលីវូដដ៏ធំល្បីល្បាញ នេះ ផងដែរ។

“សូមឱ្យថាមពលដ៏អស្ចារ្យនេះនៅជាមួយអ្នកជានិច្ច May the force be with you.”

ទស្សនា Trailer នៅទីនេះ

ដូច្នេះ ដើម្បីជ្រាបកាន់តែ  ច្បាស់ថាតើ ខ្សែភាពយន្តនេះ  មាន  ភាពល្អ ទាក់ភ្នែកនិងរន្ធត់យ៉ាងណា នោះ មានតែតាមដានទស្សនាទាំងអស់គ្នា   ក៏ដូចជា  កក់  សំបុត្រ ទាំងអស់គ្នា នៅតាមបណ្តារោង ភាពយន្តទំនើប ក្នុងរាជធានីភ្នំពេញ ដែលចាប់បញ្ជាំងនាថ្ងៃទី ៣ ធ្នូ ២០១៥ នេះតទ ហើយ​។ ដើម្បី ទទួលបានពត៌មានលំអិត ពីភាពយន្ត នេះ និង ពត៌មាន ផ្សេងៗទៀតទាក់ទង  នឹង ភាពយន្ត ដែល លោកអ្នកចូលចិត្តអាច ចូលទៅកាន់ ចៃកុន  តាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook .com/JaiKon.Cambodia  , www.youtube.com/JaiKonCambodia  ​ហើយក៏អាច add ចៃកុន ជាមិត្ត ក្នុងកម្មវិធី LINE ដែលមាន ID: @JAIKON ដើម្បីទទួល  បាន រង្វាន់ ដូចជាសំបុត្រ កុន និង របស់ ពី ភាពយន្តជារៀងរាល់អាទិត្យ ៕

- អាន ៖ មួយយប់ រកបាន ៥៧លានដុល្លារ Star Wars បំបែកកំណត់ត្រា Box Office​ ផ្តួល Harry Potter យ៉ាងងាយ

- អាន ៖ ការដាក់តាំងបង្ហាញនូវ តុក្កតា និងវត្ថុប្លែកៗជាច្រើន ក្នុងរឿង"Star Wars" លើកដំបូងនៅប្រទេសកម្ពុជា

 

ប្រភព ៖ Westec Media Limited



Tags: Westec Hollywood movie Disney Sony Legend Major cineplex Star War