ព័ត៌មានកីឡា៖ កីឡារករខ្សែប្រយុទ្ធ liverpool ក្រោយពីដឹងថាខ្លួនមានកំហុសធ្ងន់លើករណី បង្ហោះរួបភាពនិងប្រើពាក្យសម្ដីរិះគន់ប៉ះពាល់ដល់សញ្ជាតិពូជសាសន៍ បានធ្វើការសុំទោសឡើងវិញរាល់សកម្មភាពទាំងឡើយ។
កីឡាករ Mario Balotelli ដែលភ្លេចខ្លួនមួយពេលបង្កើតកំហុស ហើយត្រូវទទួលការគម្រាមពីសមាគមន៍កីឡាបាល់ទាត់លើករណីបង្ហោះរួបភាពមិនត្រឹមត្រូវប៉ះពាល់ដល់អ្នកដ៏ទៃ បានធ្វើការបង្ហាញពីភាពសោកស្ដាយជាខ្លាំងចំពោះកំហុស។ សម្រាប់ព័ត៌មាន និង ពាក្យសម្ដីអមនឹងរួបភាពមិនត្រឹមត្រូវ ដែលបាន បង្ហោះលើផ្ទាំង Istagram កីឡាករបានលុបចោល ហើយក៏សូមឲ្យថ្នាក់ដឹកនាំទាំងអស់បញ្ឈប់ការតាម ដានបន្ដ។
ស្របគ្នាជាមួយនៃការស្នើសុំដូច្នោះ ភ្នាក់ងារប៉ូលីស និង សមាគមន៍កីឡាបាល់ទាត់មិនទាន់មានការឆ្លើយតបមវិញទេ ថាតើគួរតែបញ្ឈប់ ឬ មួយត្រូវបន្ដ ។
អាន៖ ខ្សែប្រយុទ្ធ Liverpool ភ័យស្ទើរតែរាកនោម ក្រោយពីដឹងថា FA ចាត់វិធានការស៊ើបអង្កេតតាមដានកំហុសរបស់ខ្លួន