ក្រុមបាល់ទាត់ Newcasle បានក្តីសង្ឃឹមឡើងវិញបន្ទាប់ពីរួចផុតពីការជំរុះជុំទី១ ក្នុងការ
ប្រកួត Europa League ដោយយកជ័យជំនះទៅលើក្រុម Club Bruges។
កីឡាករ Gabriel Obertan ដែលលេងឲ្យក្រុម Newcastle បានសុតបញ្ចូលទីចូល ១គ្រាប់
នៅពាក់កណ្តាលតង់ទី២ នៃការប្រកួត ដែលជាលទ្ធផល ក្រុម Newcastle បានយកឈ្នះ
ក្រុម Club Bruges ក្នុងលទ្ធផល ១-០។
លទ្ធផលនេះបានធ្វើឲ្យក្រុម Newcastle ទទួលបាន ៣ពិន្ទុ ដែលនាំមុខគេក្នុងភូល D៕
ដោយ៖ តុលា
ប្រភព៖ bbc