យើងទាំងអស់គ្នាបានដឹងហើយថា នាពេលចុងសប្តាហ៏ម្តងៗ ប្រជាពលរដ្ឋគ្រប់រូប
តែងតែត្រូវបានឈប់សំរាកពីការងារ ដែលជាហេតុធ្វើអោយពួកគេគ្រប់គ្នាមានពេល
វេលាគ្រប់គ្រាន់ ក្នុងការសំរាកលំហែរ។
ដោយឡែក ប្រជាជនមួយចំនួន ជាពិសេសយុវវ័យចូលចិត្តទៅកំសាន្តលេងនៅក្នុងក្លឹបរាត្រី
ដូចជា ៖ ញ៉ាំភេសជ្ជៈ និង ការរាំច្រៀងជាដើម ។ ទន្ទឹមនិងពេលនេះ មានគេហទំព័រមួយបាន
ចេញផ្សាយពត៌មានទាក់ទងទៅនឹងក្លឹបរាត្រីដែរ តែអ្វីដែលអស្ចារ្យនោះគីថា ក្លឹបរាត្រីនេះគឺ
មានទីតាំងនៅក្នុងទឹក នៅឯប្រទេសសិង្ហបុរី តើវាគឺជាការពិតឬយ៉ាងណា?
ក្លឹបរាត្រីនេះ គឺវាមិនមានអ្វីខុសប្លែកទៅនឹងក្លឹបរាត្រីផ្សេងទៀតនោះទេ។ នៅក្នុងក្លឹបរាត្រីនេះ
មានដូចជា ៖ ការរាំច្រៀងកំសាន្ត ការថតរូប កៅអីអង្គុយជជែកលេង ការលេងហ្គេមចោល
ព្រួញជាដើម ។ ប៉ុន្តែជាអកុសល ដោយយោងតាមគេហទំព័រមួយនេះ ក៏បានបញ្ជាក់បន្ថែម
អោយដឹងថា ក្លឹបរាត្រីនេះមិនមែនជាការពិតនោះទេ វាគ្រាន់តែជាវីដេអូនៃការច្នៃប្រឌិតមួយ
ដើម្បីធ្វើការទាក់ទាញទស្សនិកជនតាមដានទស្សនាតែប៉ុណ្ណោះ។
ផ្ទុយទៅវិញ មានទស្សនិកជនមួយរូបក្រោយពីបានទស្សនាវីដេអូនេះ ក៏បានមានមតិយោបល់
ទាក់ទងទៅនឹងបញ្ហានេះ ថ្វីត្បិត វាគ្រាន់តែជាការច្នៃប្រឌិត ប៉ុន្តែប្រសិនបើក្នុងថ្ងៃអនាគតមាន
ក្លឹបរាត្រីបែបនេះមែន វាគឺជាទាក់ទាញមួយ ហើយក៏បង្ហាញអោយឃើញពីគំនិតច្នៃប្រឌិតមួយ
ថ្មី ហើយប្លែក ដែលមិនធ្លាប់មានពីមុនមក៕
ដោយ ៖ រិទ្ធី
ប្រភព ៖ singaporeseen