CamNews

តារា 

កូនតូចៗរបស់ Angelina Jolie ខ្លាចម្តាយខ្លួនឯងដល់ មិនហ៊ានទៅជិត ពេលនាងសំដែងជា មេធ្មប់

ថ្មីៗនេះ Angelina Jolie ត្រូវបាន ទស្សនាវដ្ដី Entertainment Weekly អញ្ជើញអោយ មកចូលរួមផ្តល់ បទសំភាសន៍ ទាក់ទងជាមួយនិង គ្រួសារជីវិត ការងារជាមួយ និងរឿងថ្មី Maleficent ផងដែរ ។

Angelina Jolie as Maleficent on the cover of Entertainment Weekly

តាមដែលយើង បានដឹងមកថា កូនៗរបស់ Angelina Jolie ក៏បានចូលរួម សំដែងផងដែរ ។ ប៉ុន្តែមុន ពួកគេយល់ព្រម សំដែងនោះ Angelina បានធ្វើអោយ ពួកគេភ័យដល់ យំដល់មិនហ៊ាន មកជិតនាង ទៀតផង ។ Angelina បានប្រាប់ទៅ ទស្សនាវដ្ដីថា ក្នុងពេលនោះ នាងកំពុងតែ ស្ថិតនៅក្នុង សភាព ជាមេធ្មប់ Maleficent ដែលមានស្នែង ចង្កូម ភ្នែកដ៏គួរ អោយខ្លាច ហើយកូនប្រុស ១២ ឆ្នាំ Pax របស់ នាងបានឃើញ ហើយក៏រត់ចេញ ។ ពេលនោះនាង គិតថាស្មានតែ Pax ធ្វើលេង នាងក៏ រត់ដេញ តាមចង់លេង ជាមួយ Pax ស្រាប់តែនាង ឃើញថា Pax យំភ័យ ឡើងញ័រខ្លួន ។ ដើម្បីអោយ Pax ជឿថានាង ជាម្តាយរបស់គេ វិញនាង បានលុបលាងមុខ ដោះលេនភ្នែក ចង្កូម និងស្នែង របស់នាង ចេញនៅនឹងមុខ Pax តែម្តងទើប គេឈប់ខ្លាច ។ នាងក៏បាន បន្តដែរថា ក្នុងចំណោមកូន ទាំងអស់ មានតែ Vivienne កូនស្រី អាយុ ៥ ឆ្នាំ ប៉ុណ្ណោះដែល ជិតស្និតហើយ អត់ខ្លាចនាង ពេលដែល តែង ខ្លួនជា មេធ្មប់ ។



ដូចនេះហើយទើប Vivienne បានសំដែង នឹងចេញមុខ ច្រើនជាងកូនៗ ផ្សេងទៀតនៅ ក្នុងរឿងមួយ នេះ ចំណែកកូនៗ ផ្សេងទៀត គ្រាន់តែចេញ មុខបន្តិចៗប៉ុណ្ណោះ ។ ជាមួយនិង តួមេធ្មប់នេះ កូនៗ របស់នាង បានសុំកុំអោយ ម្តាយសំដែងអី ហើយ Angelina Jolie ក៏បញ្ចុះបញ្ចូល ពួកគេដោយ រឿង ព្រេងនិទាន និងពន្យល់ពី តួរបស់ Maleficent ទើបពួកគេ យល់ហើយ អោយម្តាយសំដែង ជាតួនេះ ៕ 


ប្រែសម្រួល ៖ លីលី
ប្រភព ៖ usmagazine 


Tags: star angelina jolie brad pitt movie maleficent