CamNews

ព័ត៌មានអន្តរជាតិ 

អាមេរិក គម្រាម​ប្រើ​ធម៌​ក្តៅ លើ​កូរ៉េ​ខាង​ជើង ប្រសិន​បើ​នៅ​តែ​រឹង​ទទឹង នូវវប្បធម៌ ច្រំដែល

(វ៉ាស៊ីនតោន)៖ ក្រសួងការពារជាតិអាមេរិក បានព្រមានថា ខ្លួនកំពុងតែពិចារណា អំពីការប្រើប្រាស់ វិធីថ្មីក្នុងការឆ្លើយតបនឹងការធ្វើតេស្ត គ្រាប់មីស៊ីល ឬនុយក្លេអ៊ែររបស់ ទីក្រុងព្យុងយ៉ាង។ នេះបើតាមការចេញផ្សាយ មុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួរ នារសៀលថ្ងៃពុធ ទី២៧ ខែមេសា ឆ្នាំ២០១៦។

 

អ្នកនាំពាក្យក្រសួងការពារជាតិ អាមេរិកលោក Mark Toner បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន នៅថ្ងៃអង្គារ ថា «យើងអំពាវនាវឲ្យកូរ៉េខាងជើង បញ្ឈប់រាល់ទង្វើ ដែលនាំឲ្យតំបន់ទាំងមូល អស្ថិរភាព ហើយត្រូវយកពេលនេះ ទៅផ្តោតសំខាន់លើអ្វី ដែលខ្លួនត្រូវធ្វើវិញ ជាពិសេសគឺការប្តេជ្ញា ក្នុងការលុបបំបាត់ អាវុធនុយក្លេអ៊ែរ។ ទីក្រុងវ៉ាស៊ីនតោន កំពុងរៀបចំយុទ្ធវិធីថ្មី ដើម្បីឆ្លើយតប យ៉ាងមានប្រសិទ្ធភាព ប្រសិនបើកូរ៉េខាងជើង ហ៊ានធ្វើតេស្តមីស៊ីល និងនុយក្លេអ៊ែរទៀត»។

ទោះបីជាយ៉ាងណាក៏ដោយ សហរដ្ឋអាមេរិក មិនបានបញ្ជាក់អំពី វិធីដែលខ្លួននឹងត្រូវប្រើប្រាស់ ទៅលើកូរ៉េខាងជើងនោះទេ ប៉ុន្តែអាមេរិកបានបញ្ជាក់ គោលជំហររបស់ខ្លួនក្នុងការ ការពារឲ្យបាន នូវសន្តិភាព និង ស្ថិរភាពនៃតំបន់ឧបទ្វីបកូរ៉េ ហើយខ្លួនក៏បានព្យាយាមទាញកូរ៉េខាងជើង ឲ្យមកចូលរួមតុចរចាឡើងវិញ ផងដែរ៕

- អាន ៖ UN ថ្កោល​ទោស​ធ្ងន់ៗ ចំពោះ​ការ​ធ្វើ​តេស្ត​ក្បាល​គ្រាប់​មី​ស៊ីល បាញ់ចេញ​ពីនាវា​មុជ​ទឹក​​កូរ៉េ​ខាង​ជើង



ប្រភព ៖ ស៊ិនហួរ 

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: north korea south korea missile satellite