CamNews

តារា 

ស្រីស្អាត Pim លេងសុទ្ធតែបង្ហោះវីដេអូរបស់ លោក Sean នៅលើអុិនស្រ្តាក្រាមខ្លួន តែបែរជានិយាយថា...!

ថៃ ៖ កាលពីខែតុលា ថ្ងៃទី ២៧ គឺជាថ្ងៃខួបកំណើតរបស់តារាសម្តែងប្រុសរបស់លោក Sean Jindachot ហើយតារាសម្តែងស្រីនាង Pim Pimprapa ក៏បានបង្ហោះវីដេអូរបស់ដៃគូរបស់ខ្លួន នៅលើគណនីអុុិនស្រ្តាក្រាមរបស់នាង ។ 

យោងតាមកិច្ចសម្ភាស៍ជាមួយនិងអ្នកកាសែតនៅក្នុងស្រុក នាង Pim Pimprapa និយាយថា វីដេអូនោះគឺបានថតនៅកន្លែងថតរឿង ហើយតាំងពីរឿងថតចប់រួចរាល់មក នាងនិងលោក Sean Jindachot គឺមិនដែលបានជួបគ្នាទៀតទេ ប៉ុន្តែអ្នកទាំងពីរនៅតែរក្សាទំនាក់ទំនងល្អ ។ 

គួរបញ្ជាក់ឲ្យដឹងថា ទោះបីជាមានពាក្យចចាមអារាមថា តួឯកប្រុសស្រីក្នុងរឿង "Look Mai Lai Sontaya" កំពុងតែមានទំនាក់ទំនងស្នេហានៅក្រៅឆាកក៏ដោយ ប៉ុន្តែល្បីប្រចាំប្រទេសថៃទាំងពីរដួងនេះ នៅតែចេញមុខបដិសេធជារឿយៗថា អ្នកទាំងពីរត្រឹមតែជាមិត្តរួមការងារ ឬអាចនិយាយបានថា រាប់អានគ្នាជាបងប្អូនល្អ ៕



ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ sanook


Tags: Sean Jindachot Gipsy Keerati Pim Pimprapa