ព័ត៌មានអន្តរជាតិ ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា នៅថ្ងៃសុក្រនេះ បានជំរុញ និងលើកទឹកចិត្តដល់ក្រុមហ៊ុនទាំងអស់ ជាពិសេសគឺក្រុមហ៊ុនបច្ចេកវិទ្យា ចែករំលែកនូវព័ត៌មានទាក់ ទង នឹងឧក្រិដ្ឋកម្មតាមប្រព័ន្ធអនឡាញ ដល់រដ្ឋាភិបាល ដែលបច្ចុប្បន្ន កំពុងគំរាមកំហែងយ៉ាងខ្លាំង នេះបើយោងតាមការចុះផ្សាយរបស់ Reuters យ៉ាងដូច្នេះ។
លោក អូបាម៉ា បានលើកយកក្រុមហ៊ុន Sony ធ្វើជាគំរូ ហើយលោកសង្ឃឹមថា ក្រុមហ៊ុនធំៗនឹងយល់ ព្រមចូលរួមជាមួយរដ្ឋាភិបាល ខណៈដែលកន្លងមក ក្រុមហ៊ុនបច្ចេកវិទ្យាធំៗមិនបានសហការជាមួយរដ្ឋាភិបាលឡើយ។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Yahoo, Google, Microsoft និង Apple ធ្លាប់ បាន អះអាងថា ខ្លួនមិនបានចូលដៃជាមួយរដ្ឋាភិបាលអាមេរិកឡើយ ក្នុងការផ្ដល់ព័ត៌មានផ្សេងៗរបស់ អ្នក ប្រើ ប្រាស់ ឬឧក្រិដ្ឋកម្មតាមអនឡាញឡើយ៕
ប្រភព ៖ timesnews , ប៊ីប៊ីស៊ី និង ដើមអម្ពិល