CamNews

តារា 

វីជេ រតនា ឆេះ​ដុំ​ នឹង​រឿង​អ្នក​លេង​ហ្វេស​ប៊ុក និ​យាយ​ពីរឿង ស្រីស្នេហ៍

ភ្នំពេញ៖ បន្ទាប់ពីតារាសម្តែង និងជាពិធីករ វីជេ រតនា បង្ហាញដល់ សាធារណជនថា ខ្លួនមានទំនាក់ទំនង ស្នេហាផ្អែមល្ហែម ជាមួយគូស្នេហ៍ថ្មី មិនទាន់បានប៉ុន្មានដង្ហើមផង ស្រាប់តែមានអ្នកលេង Facebook ម្នាក់ បានធ្វើការរិះគន់លោកថា មិនអាចរក្សាចំណងស្នេហ៍មួយនេះ បានស្ថិតថេរយូអង្វែងនោះឡើយ។ ចំណុចនេះ បានធ្វើឲ្យម្ចាស់សាម៉ីខ្លួនរូបនេះ ឆេះដុំបង្ហាញប្រតិកម្ម មិនសំចៃមាត់ ឆ្លើយតបទៅលើម្ចាស់ Account Facebook នោះ ទាំងអារម្មណ៍ក្រេវក្រោធច្រានចោលការចោទប្រកាន់ថា លោកជាបុរសចិត្តសាវ៉ា។

កាលពីពេលថ្មីៗកន្លងទៅនេះ តារាប្រុសរូបសង្ហា វីជេ រតនា ត្រូវបានអ្នកលេងបណ្តាញទំនាក់ទំនង សង្គម Facebook ម្នាក់មានឈ្មោះថា Helland Anderson បានធ្វើការរិះគន់ចំៗ ទៅលើភាពផ្អែមល្ហែម រវាងលោក និងគូស្នេហ៍ថ្មី ថាស្នេហាមួយនេះ មិនអាចរក្សា បានស្ថិតថេរយូរអង្វែងឡើយ មិនយូរទេ ស្នេហាមួយនេះ និងពុកផុយទៅវិញជាក់ជាមិនខាន ។

គ្រាន់តែឃើញព័ត៌មាននេះភ្លាម បានធ្វើឲ្យតារាប្រុសវីជេ រតនា ឆេះដុំបញ្ចេញប្រតិកម្ម ការពារស្នេហារបស់ខ្លួន និងតបតទៅអ្នកចាំរិះគន់នោះវិញថា «វាម៉េចហែ្អងហា?? ចាំមើលថា តើអញបានប៉ុន្មានថ្ងៃ?? ឬក៏មួយជីវិតអាតាណើប… មិនដូចហ្អែងទេហាអាញី…» ។

នាពេលកន្លងមក តារាប្រុសរូបនេះ ធ្លាប់បានបង្កាត់ភ្លើងស្នេហា ជាមួយតារាចម្រៀងនាង សន នាងផល្លីកា ម្តងរួចមកហើយ ដោយពួកគេ ថែមទាំងបាន រស់នៅជាមួយគ្នាក្រោមដំបូលផ្ទះ តែមួយទៀតផង ។ តែចំណងស្នេហាមួយនេះ បានដើរដល់ផ្លូវបំបែក ដោយសារតែមានអ្នកទី៣ ចូលជ្រែកស្នេហ៍ ហើយក្រោយមកមួយរយៈពេលធំ លោកក៏បានជួបនារីថ្មី ជាអ្នកស្អំបេះដូង ជំនួសអតីតសង្សារ ដែលនេះជាដើមហេតុ ធ្វើឲ្យទស្សនិកជនខ្លះគិតថា ចំណងស្នេហាមួយនេះ មិនអាចស្ថិតថេរយូរអង្វែង ដូចជាស្នេហាចាស់របស់លោកអ៊ីចឹងដែរ ។

ដូច្នេះប្រសិនបើចង់ដឹងថា ស្នេហាមួយនេះមាន ភាពយូរអង្វែង ស្រលាញ់គ្នាឈាន ទៅដល់ការដឹកដៃគ្នា ចូលរោងការដែរ ឬយ៉ាងណា មានតែរង់ចាំអ៊ុតមើលទាំងអស់គ្នា៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh