អង់គ្លេស ៖ ស្ត្រីជនជាតិអង់គ្លេសម្នាក់ បានសម្រាលកូននៅក្នុងបន្ទប់ទឹក ដោយចៃដន្យ ខណៈដែលនាងកំពុងអង្គុយ លើបង្គន់នៅផ្ទះ ព្រោះតែគិតថា ខ្លួនឈឺពោះបត់ជើងធំ។
នាង Marie Delanote អាយុ៣៥ឆ្នាំ រស់នៅក្នុងទីក្រុង Essex និងជាម្តាយកូន ៤នាក់ទៅហើយ បាននិយាយថា កូនស្រីដ៏តូចរបស់នាង នៅពេលនេះ មានអាយុ១៧សប្តាហ៍ ហើយបន្ទាប់ពីនាងឃើញស្បូនបើក ពេលចូលទៅបន្ទប់ទឹកឈឺពោះ ស្រាប់តែឆ្លុះកញ្ចក់ឃើញក្បាល ទារិការកលេចចេញតាមចន្លោះជើង ពេលនោះនាងក៏ប្រញាប់ទូរស័ព្ទ ទៅប្រាប់ប្តីអាយុ៥១ឆ្នាំ ឈ្មោះ Andrew ឲ្យ ជួយហៅរថយន្តសង្គ្រោះបន្ទាន់មកផ្ទះ។
ទារិកាដែលមានឈ្មោះថា Eloise កើត មកមានទម្ងន់មួយផោនប៉ុណ្ណោះ ហើយក៏ត្រូវការការថែទាំពីគ្រូពេទ្យផងដែរ ប៉ុន្តែរហូតមកដល់ពេលនេះ ទារិកាមានសុខភាពល្អប្រសើរហើយ៕
ផ្តល់សិទ្ធដោយ ៖ ហ្រ្វេសញូវអាស៊ី