CamNews

រថយន្ត 

រថយន្តប្រណាំងថ្មី Lamborghini Gallardo Super Trofeo

រថយន្តថ្មីម៉ាក Lamborghini Gallardo Super Trofeo   ជារថយន្តប្រណាំងដែលទើបនឹងចេញ
បង្ហាញនៅខែ តុលានេះនៅអេស៉្បាញ។

ក្រុមហ៊ុន Lamborghini បាននិយាយថារថយន្តប្រណាំងនេះបានបានអភិវឌ្ឍ ដោយទប់កំលាំង
ខ្យល់ (aerodynamic) បានល្អ និងប្រព័ន្ធហ្វ្រាំងដែលល្អជាងម៉ូដែលមុន ៥០%។  ចំពោះម៉ាស៊ីន
វិញវាត្រូវបានបំពាក់ដោយ V10 ដូចស៊េរី ២០១២ដែរ ដែលមានកំលាំង ៥៦២ សេស។

លោក Stephan Winkelmann ជាអគ្គនិយកក្រុមហ៊ុន Lamborghini បាននិយាយថា “យើងមាន
អារម្មណ៍សប្បាយរីករាយណាស់ដែល រថយន្តនេះទទួលបានការគាំទ្រទាំងក្នុងអាស៊ី និង អឺរុប។ យើងនឹងនៅតែធ្វើការអភិវឌ្ឍរថយន្តរបស់យើង ឲ្យកាន់តែប្រសើរឡើងបន្ថែមទៀត  ដើម្បីជោគ
ជ័យទៅថ្ងៃអនាគត”៕

ដោយ៖ រិនដូ

ប្រភព៖ autoweek


Tags: car technology