CamNews

ព័ត៌មានជាតិ 

ឆេះកុដិ លោកមួយខ្នង នៅព្រំដែនថៃ គ្មានសល់ ព្រោះគ្មានទឹកជះពន្លត់

បន្ទាយមានជ័យ ៖ កុដិលោកមួយខ្នង ស្ថិតក្នុងវត្តប្រាសាទត្បែង តាមបណ្តោយព្រំដែនកម្ពុជា ថៃ ក្នុងភូមិប្រាសាទត្បែង  ឃុំបន្ទាយឆ្មា ស្រុកថ្មពួក ត្រូវបានអគ្គិភ័យឆាបឆេះគ្មានសល់ នៅម៉ោង៥ ព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៤ ។   

ក្នុងអគ្គីភ័យឆាបឆេះនេះ គេឃើញមានកម្លាំង នគបាលវរះ ព្រំដែន៨០៧ ចុះជួយអន្តរាគមន៍ជួយពន្លត់ តែកុដិមួយខ្នងមាន ទំហំ ៧×៨ ធ្វើពី ឈើលើ ថ្មក្រោម នេះមិនអាចជួយសង្រ្គោះបានដោយគេអះអាងថា ខ្វះទឹកគ្រប់គ្រាន់ សំរាប់ជះពន្លត់ ។

លោកចៅអធិការវត្តបានឲ្យដឹងថា មូលហេតុដែលនាំឲ្យកុដិមួយខ្នង ត្រូវបានអគ្គីភ័យឆាបឆេះនេះ ដោយសារព្រះសង្ឃដុតភ្លើង ធូបទៀនចោល រួចនិមន្តទៅថ្វាយបង្គំព្រះនៅព្រះវិហារ ហើយត្រូវ ខ្យល់បក់វាំងននប៉ះភ្លើងទៀនឆេះ ហើយក្នុងនោះឆេះសំភារ:  មានចានឆ្នាំង និងកន្ទេល  ។

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh